បាល់ទាត់៖ ក្រុមជើងឯកអឺរ៉ុបតោខៀវ Chelsea បានប្រមូលផ្តុំហ្វឹកហាត់នៅទីក្រុង Abu Dhabi អារ៉ាប់រួមដើម្បីត្រៀមការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup ដែលនឹងត្រូវជួបជាមួយក្រុមជើងឯកអាស៊ី Al Hilal របស់អារ៉ាប៊ីសាអ៊ូឌីត។ យ៉ាងណាក្តីអ្នកចាត់ការ Chelsea លោក Thomas Tuchel នៅតែបន្តអវត្តមានដដែលដោយសារតេស្តវិជ្ជមានកូវីដ-១៩។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះត្រឹមបញ្ជាកូនក្រុមតាមរយៈប្រព័ន្ធ Video Conference ប៉ុណ្ណោះ។ ជំនួយការលោក Tuchel គឺលោក Arno Michels និង Zsolt Low គឺជាអ្នកទទួលបន្ទុកដឹកនាំក្រុមផ្ទាល់នៅទឹកដីអារ៉ាប់រួមនេះ។ Chelsea ក៏រំពឹងថាលោក Tuchel នឹងអាចជាសះស្បើយពីកូវីដ-១៩ ទាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប្រសិនបើ Chelsea អាចយកឈ្នះ Al Hilal បានយប់នេះ៕
អត្ថបទ៖នាង សុភាវុធ