អង់គ្លេសជំរុញសម្ព័ន្ធមិត្តឲ្យបង្កើនការគាំទ្រអ៊ុយក្រែន ខណៈលោក Zelenskiy ទៅដល់ទីក្រុងឡុងដ្រ៍

2025/10/25 02:11:22 am        71

ចក្រភពអង់គ្លេស នៅថ្ងៃសុក្រ (ទី២៤ ខែតុលា) នេះ បានជំរុញឲ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀងប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីធ្វើឲ្យមានប្រៀប នៅពេលមានកិច្ចចរចាសន្តិភាពនាពេលខាងមុខ ខណៈដែលប្រធានាធិបតី លោក Volodymyr Zelenskiy បានទៅដល់ទីក្រុងឡុងដ្រ៍ ដើម្បីពិភាក្សាជាមួយសម្ព័ន្ធមិត្តទាំងនោះ។

ការិយាល័យរបស់លោក Keir Starmer បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអង់គ្លេស ក៏នឹងដាក់សម្ពាធដល់ប្រទេស «សម្ព័ន្ធឆន្ទៈរួម» ឲ្យយកប្រេង និងឧស្ម័នរបស់រុស្ស៊ីចេញពីទីផ្សារពិភពលោក ហើយផ្តល់ឲ្យទីក្រុងគីវនូវមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀត។

គួរដឹងថា មេដឹកនាំសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបំពេញ «តម្រូវការហិរញ្ញវត្ថុបន្ទាន់» របស់អ៊ុយក្រែន សម្រាប់រយៈពេល ២ឆ្នាំខាងមុខ ប៉ុន្តែមិនបានគាំទ្រដល់ផែនការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីផ្តល់មូលនិធិប្រាក់កម្ចីដ៏ធំដល់ទីក្រុងគីវឡើយ ដោយសារមានកង្វល់ពីសំណាក់ប្រទេសបែលហ្ស៊ិក។

នៅថ្ងៃព្រហស្បតិ៍នោះ លោក Zelenskiy បានស្នើសុំមេដឹកនាំ EU នៅទីក្រុងប្រ៊ុចសែល ឲ្យផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ និងប្រើប្រាស់ទ្រព្យសម្បត្តិដែលត្រូវបានផ្អឹបទុក ដើម្បីទិញអាវុធបន្ថែមទៀត។

ជាមួយគ្នានេះ លោកក៏បានស្វាគមន៍ផងដែរ ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងដ៏ធំបំផុតចំនួន ២ របស់រុស្ស៊ី ដែលជាកែប្រែយ៉ាងខ្លាំងមិនគួរឲ្យជឿ ដោយសារសប្តាហ៍មុនបានប្រកាសនូវផែនការមានកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm