ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​រំពឹង​ថា ​នឹង​មាន​ជំនួប​រួមគ្នា​បន្ថែម​ទៀត​ជុំវិញ​ភាព​តានតឹង​ដែល​ចេះតែ​រីក​ធំ​

2022/02/09 05:18:43 pm        362

​​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​បាន​ស្វាគមន៍​ចំពោះ​ជំនួប​ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ ​របស់​ក្រុម​ទី​ប្រឹក្សា​ប្រធានាធិបតី​មកពី​បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អ៊ុយ​ក្រែ​នដែល​បាន​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង ស្រប​ពេល​កម្ដៅ​នៃ​ភាព​តានតឹង​កំពុង​កើន​កើន​ឡើងនៅ​ក្នុង​តំបន់​អឺរ៉ុប​ខាងកើត​ ជុំវិញ​សកម្មភាពបង្កើន​កម្លាំងយោធា​របស់​រុស្ស៊ី​។

​ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ក្រោយ​ជំនួប​ទ្វេភាគីក្នុង​ទីក្រុង​គៀវ (Kyiv)​។ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​ថា ​យើង​ពិតជា​រំពឹងថា​នឹងមាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ជំនួប​ថ្នាក់​ទីប្រឹក្សាដែល​នឹង​មកដល់​នាពេលខាងមុខ​។ លោក Zelenskyy បាន​ជួប​លោក Macron ស្របពេល​មាន​ក្ដី​បារម្ភ​កាន់​តែខ្លាំង​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​ព្រំដែន​ភាគខាងត្បូង​របស់ខ្លួន​។ ក្រុង​មូ​ស្គូបាន​ប្រមូលផ្ដុំ​កម្លាំង​ទ័ព​ជាង​ ១០ម៉ឺន​នាក់​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​ទទូច​រហូតមក​ថា ខ្លួន​គ្មាន​គម្រោង​វាយប្រហារ​ឡើយ​។

​នៅ​សន្និសីទ​នោះដែរលោក Zelenskyy បាន​សង្កត់ធ្ងន់ថា​ អ៊ុយ​ក្រែ​ន​កំពុង​ចាត់វិធានការ​ប្រកបដោយ​ភាព​អត់ធ្មត់ ដើម្បី​ទប់ស្កាត់​ជម្លោះ​ដែល​អាច​រីក​កាន់តែ​ធំ​ពី​ភាគី​រុស្ស៊ី​។​ ​មេដឹកនាំ​អ៊ុយ​ក្រែរូបនេះបាន​បន្ថែមថា​ ចេតនា​របស់​រុស្ស៊ីនឹងត្រូវ​សាកល្បង​នៅក្នុង​ចំណាត់ការ​ជាក់លាក់​ទាំងឡាយ ​ក្នុងជំនួប​ដែល​នឹង​មកដល់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ និង​ក្នុងជំនួប​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ប្រទេស​អាល្លឺម៉ង់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm