ប្រមុខការទូតកម្ពុជារំឭកពីការប្តេជ្ញាចិត្តរបស់កម្ពុជាគាំទ្រកិច្ចខិតខំរបស់អាស៊ានជំរុញការអនុវត្ត 5PC និងជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិរបស់ខ្លួន

2025/10/25 03:49:28 pm        473

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស៊េរី យូតាម៉ា ហាជីមហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីកស្តីពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច (5PC) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានកោតសរសើរដល់ការដឹកនាំប្រកបដោយសមត្ថភាព និងបុរេសកម្ម របស់ម៉ាឡេស៊ី ក្រោមប្រមុខឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការសម្របសម្រួល កិច្ចសន្ទនាប្រកបដោយបរិយាបន្ន ការជំរុញឱ្យបញ្ឈប់អំពើហិង្សា និងការលើកកម្ពស់ការផ្តល់ជំនួយ មនុស្សធម៌ ជាពិសេសនៅបន្ទាប់ពីគ្រោះរញ្ជួយដីដ៏មហន្តរាយ កាលពីដើមឆ្នាំនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានលើការជំរុញការអនុវត្ត 5PC និងជួយមីយ៉ាន់ម៉ាក្នុង ការដោះស្រាយវិបត្តិរបស់ខ្លួនតាមរយៈដំណើរការនយោបាយដែលដឹកនាំ និងគ្រប់គ្រងដោយមីយ៉ាន់ម៉ា ខ្លួនឯង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃយន្តការត្រីភាគីអាស៊ាន និងត្រីភាគីក្នុងទម្រង់ពង្រីក ក៏ដូចជាសំណើប្រកបដោយភាពច្នៃប្រឌិតផ្សេងៗទៀតដើម្បីធានាឱ្យបាននូវវឌ្ឍនភាព ការលើកកម្ពស់សង្គតិភាព និងភាពស៊ីសង្វាក់គ្នា ព្រមទាំងរក្សាបាននូវសន្ទុះជាវិជ្ជមាន។

បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ដាតុ ស៊េរី យូតាម៉ា ហាជីមហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ ការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងឥតសំចៃ ក្នុងការជួយកម្ពុជានិងថៃ ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងការអបអរសាទរចំពោះជោគជ័យរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំនេះ។

រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដោយបានឯកភាពគ្នារៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ សម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងម៉ាឡេស៊ី ក្នុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm