ឃុន ឌី​ម៉ា ប្ដេជ្ញា​បង្ហាត់​កូនសិស្ស​ដណ្ដើម​មេដាយ​ស៊ី​ហ្គេម ទោះបី​មិនបាន​ប្រកួត​ផ្ទាល់​ក៏ដោយ​

2022/02/09 05:34:46 pm        319

​ប្រដាល់៖ លោក ឃុន ឌី​ម៉ា គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ បាន​ប្ដេជ្ញា​នឹង​ខិតខំ​បង្ហាត់​កូនសិស្ស​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​មានលទ្ធភាព​ដណ្ដើម​មេដាយ​ស៊ី​ហ្គេម​ជូន​ជាតិ​ដូច​ខ្លួន ទោះបី​លោក​មិនបាន​ប្រកួត​ខ្លួនឯង​ផ្ទាល់ព្រោះ​បញ្ហា​របួស​ក៏ដោយ។​ ​ម្ចាស់​មេដាយមាសកីឡា​ស៊ី​ហ្គេមឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី​រូបនេះបាន​បញ្ជាក់ថា ការប្ដូរ​ពី​កីឡាករមក​ធ្វើជា​គ្រូគឺមាន​ការខុសប្លែក​ច្រើន តែ​យ៉ាងណា​លោក​បាន​ព្យាយាម​បង្ហាត់​កូនសិស្ស​ផង និង​ហាត់​ខ្លួនឯង​ផង ដើម្បី​ក្ដោប​ឱកាស​បាន​ឡើង​ប្រកួត​លើស​ង្វៀន​វិញនា​ថ្ងៃ​ណាមួយ ក្រោយ​ជាសះស្បើយ​ពីរ​បួស ១០០%។​

​ពាក់ព័ន្ធ​នឹង​ការបង្ហាញ​ក្រុម​ជម្រើសជាតិ​វិញ ឃុន ឌី​ម៉ា បានបង្ហាញ​សញ្ញា​វិជ្ជមានចំពោះ​សមត្ថភាព​សិស្ស​ប្អូន​ជំនាន់​ក្រោយ ហើយ​លោក​ប្ដេជ្ញា​ខំប្រឹង​បង្ហាត់​ទាំង​បច្ចេកទេស និង​ទំនុកចិត្តសម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​នាពេលខាងមុខ ហើយ​លោក​រំពឹងថា កូនសិស្ស​ខ្លួន នឹង​អាច​ស្នង​តំណែង​ក្នុងការ​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេម​ជូន​ជាតិ​ទៀតផង។​ ​សូមបញ្ជាក់ថា អតីត​ជើង​ខ្លាំង​គុន​ខ្មែរ ឃុន ឌី​ម៉ា បាន​រងរបួស​ដាច់​ស​រ​សៃ​ជង្គង់​ខាងស្ដាំ ហើយ​បាន​វះកាត់​នៅ​ប្រទេស​ថៃកាលពី​ខែកក្កដា ឆ្នាំ​២០១៩ ដែល​នាំ​ឲ្យ​រូបគេ​ខកខាន​ចូលរួម​ប្រកួត​ស៊ី​ហ្គេមលើក​ទី​៣០ នៅ​ហ្វីលីពីន។ បន្ទាប់មក​ដោយ​មើលឃើញ​ស្ថានភាព ឌី​ម៉ា ល្អប្រសើរ សហព័ន្ធ​ក៏​សម្រេច​តែងតាំង​លោក​ជា​គ្រូ​ជំនួយ​ជម្រើសជាតិដើម្បី​បង្ហាត់ ក៏ដូចជា​ចែករំលែក​បទពិសោធន៍​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ​តែម្ដង ដើម្បី​សម្រួច​ការហ្វឹកហាត់ ទាំង​សមត្ថភាព និង​បច្ចេកទេសសម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម ២​លើក​ចំពោះមុខគឺ​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាមនា​ខែឧសភា​ខាងមុខ និង​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm