បាល់ទាត់៖ ក្លិបជើងឯក Copa Libertadores អាមេរិកខាងត្បូង Palmeiras បានឈានឡើងវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ហើយក្រោយយកឈ្នះជើងឯកអាហ្វ្រិក Al Ahly ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ពីរគ្រាប់ជ័យជំនះរបស់ក្រុមប្រេស៊ីល Palmeiras កើតឡើងក្នុងវគ្គទី១ មួយគ្រាប់ដោយ Raphael Veiga និង Dupu នៅដើមវគ្គទី២។

ក្រុមជើងឯកអេហ្ស៊ីប Al Ahly មិនអាចរកគ្រាប់តាមបានវិញឡើយ និងថែមទាំងបាត់បង់កីឡាករម្នាក់ទៀតនៅពេល Ayman Ashraf ទទួលបានកាតក្រហមបណ្តេញចេញនៅនាទីទី៨១។ ដូច្នេះ Palmeiras ត្រូវឡើងអង្គុយចាំនៅវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup រង់ចាំជួបជាមួយក្រុមឈ្នះរវាងជើងឯកអឺរ៉ុប Chelsea និងជើងឯកអាស៊ី Al Hilal ដែលជួបគ្នារាត្រីថ្ងៃពុធនេះ។ វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈនេះ៕
អត្ថបទ៖នាង សុភាវុធ