លោក Trump «ចង់» ជួបលោក Kim Jong Un ក្នុងដំណើរទស្សនកិច្ច នៅអាស៊ី

2025/10/25 08:55:46 pm        265

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលថ្ងៃសុក្រ (ទី២៤ ខែតុលា)ថា លោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នាសប្តាហ៍ក្រោយ ស្របពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងអំពីលទ្ធភាពនៃជំនួបនេះ ខណៈដែលមេដឹកនាំអាមេរិក ស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក (APEC)។

លោក Trump បានធ្វើការកត់សម្គាល់បែបនេះ នៅពេលនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន មុនពេលចេញដំណើរទៅប្រទេសម៉ាឡេស៊ី ដែលជាការឈប់សំចតដំបូងនៃដំណើរទស្សនកិច្ច ៣ប្រទេសរបស់លោក នៅតំបន់អាស៊ី។ នៅឯសេតវិមាន នៅពេលត្រូវបានសួរថា តើលោកមានគម្រោងជួបលោក Kim ដែរ ឬទេ លោកបានឆ្លើយប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមិនច្បាស់ទេ។ យើងបានឲ្យគាត់ (លោក Kim) ដឹង។ គាត់ដឹងថា ខ្ញុំនឹងទៅទីនោះ។ ខ្ញុំចង់ (ជួប)។ ខ្ញុំចុះសម្រុងល្អណាស់ជាមួយគាត់»។

គួរបញ្ជាក់ថា លោក Trump គ្រោងនឹងធ្វើដំណើរទៅដល់កូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែតុលា ហើយវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញនៅថ្ងៃបន្ទាប់ បន្ទាប់ពីបានជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung និងប្រធានាធិបតីចិន លោក Xi Jinping។

តែយ៉ាងណាក្ដី អ្នករាយការណ៍ព័ត៌មានផ្លូវការរបស់សហរដ្ឋអាមេរិកមួយរូប កាលពីថ្ងៃសុក្រ បានឲ្យដឹងថា កិច្ចប្រជុំមួយ គឺ «មិនស្ថិតនៅក្នុងកាលវិភាគ សម្រាប់ដំណើរទស្សនកិច្ចនេះទេ» ទោះបីជាលោក Trump បានបង្ហាញពីឆន្ទៈរបស់លោក ក្នុងការជួបជាមួយលោក Kim Jong Un នាពេលខាងមុខក៏ដោយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        1
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm