កងទ័ព​អង់គ្លេស​ចូលរួម​សម​យុទ្ធ​ជាមួយ​ណា​តូ ខណៈដែលមាន​ភាព​តានតឹង​នៅ​អ៊ុយ​ក្រែ​ន​

2022/02/09 11:00:44 am        461

​អង់គ្លេស៖ កងទ័ព​អង់គ្លេស​បាន​ចូលរួម​ជាមួយ​សម្ព័ន្ធ​ណា​តូ ​សម្រាប់​សម​យុទ្ធ​យោធា​ក្នុង​ប្រទេស​អេ​ស្តូ​នី ស្រប​ពេល​មាន​ភាព​តានតឹង​ខ្លាំង​រវាង​អ៊ុយ​ក្រែ​ន​ និង​រុស្ស៊ី​។ កងទ័ព​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ហ្វឹកហាត់​ជាមួយ​កងទ័ព​ប្រទេស​អេ​ស្តូ​នី​ ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ការពារ ខណៈ​មាន​ក្ដី​បារម្ភ​ថា​នឹង​មាន​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន​ពី​សំណាក់​រុស្ស៊ី​។

​ទោះបីជា​កងកម្លាំង​អង្គការ​ណា​តូ​បាន​ធ្វើ​សម​យុទ្ធ​នានា​នៅ​ក្នុង​សមុទ្រ​បាល់​ទិ​ក ចាប់​តាំងពី​តំបន់​គ្រី​មៀ​ត្រូវ​បាន​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​របស់​រុស្ស៊ី​ក្ដី នៅ​ពេល​នេះ​ចក្រភព​អង់គ្លេស​កំពុង​ពិចារណា​ បញ្ជូន​ទាហាន​បន្ថែម​ទៀត​ទៅកាន់​ប្រទេស​អេ​ស្តូ​នី ជា​ការ​បង្ហាញ​កម្លាំងយោធា​។​ សម្ព័ន្ធ​ណា​តូក៏​កំពុង​ពិភាក្សា​គ្នា​ផង​ដែរ​ពី​ផែនការ​នានា ​ក្នុង​ការ​បញ្ជូន​កងវរសេនាតូច​ទៅកាន់​ប្រទេស​ស្លូ​វា​គី ហុង​គ្រី ប៊ុលហ្គារី និង​រ៉ូ​ម៉ា​នី​។ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​និយាយ​ថា លោក​កំពុង​ពិភាក្សា​ពី​ការ​បញ្ជូន​យន្តហោះ​ចម្បាំង RAF Typhoon និង​នាវាចម្បាំង​កង​ទ័ព​ជើង​ទឹក Royal Navy ទៅកាន់​អឺរ៉ុប​តំបន់​ភាគ​អាគ្នេយ៍​។​

​លោក Kusti Salm អគ្គ​មេបញ្ជាការ​យោធា​នៃ​ក្រសួងការពារជាតិ​អេ​ស្តូ​នី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា កងទ័ព​រុស្ស៊ី​មាន​ជាង​ ១.៥០០០​នាក់​នៅ​ក្នុង​ប្រទេស​បេឡា​រុស្ស​ និង​បាន​ព្រមាន​ថា​ចំនួន​នេះ​អាច​នឹង​កើន​ឡើង​ទ្វេដង​។​ ​កាល​ពីពេល​ថ្មីៗ​នេះ ក្រុម​អ្នក​បើក​យន្តហោះ​មកពី​ប្រទេស​ក្រិ​ក និង​សហរដ្ឋអាមេរិក​បាន​ហ្វឹកហាត់​សម​យុទ្ធ​នៅ​លើ​សមុទ្រ​អ៊ី​យ៉ូ​នី (Ionian)​ ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​របស់​អង្គការ​ណា​តូ​។​ យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ណា​តូ សម​យុទ្ធ​នេះ​មាន​គោលបំណង​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការត្រៀមខ្លួន​រួចរាល់ ​សម្រាប់​ប្រតិបត្តិ​ការកម្រិត​ខ្ពស់​ពី​គ្រប់​ប្រទេស​ដែលជា​សមាជិក​របស់ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        241
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        283
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        262

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm