អ្នកនាំពាក្យ៖ កិច្ចប្រជុំកំពូលអាស៊ានលើកនេះ ជាកិច្ចប្រជុំពិសេស និងជាប្រវត្តិសាស្ត្រ​របស់​អាស៊ាន

2025/10/25 10:44:05 pm        1.3 K

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានៅរសៀលថ្ងៃនេះបានឱ្យដឹងថា ប្រតិភូ​កម្ពុជាដែល​អញ្ជើញ​ទៅ​ចូល​រួម​កិច្ចប្រជុំកំពូលអាស៊ានលើកនេះ មានចំនួនច្រើនជាងសព្វដង ដោយសារតែប្រតិភូកម្ពុជា ទាំង​អស់នឹងត្រូវចូលរួមជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។

ថ្លែង​នៅអាកាសយានដ្ឋានអន្តរជាតិតេជោនារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ មុន​ចេញ​ដំណើរ​អម សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញទៅចូ​លរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៧ នៅប្រទេ សម៉ាឡេស៊ី, ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូ​អមនាយក​រដ្ឋ​មន្ដ្រី​បាន​ឱ្យ​ដឹង​ថា នៅក្នុងបេសក កម្មអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកនេះ ប្រតិភូ​កម្ពុជា​មាន​ចំនួន​សមាជិក​ច្រើន​ដោយសារត្រូវចូលរួមធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និងថៃ ដែលមានប្រ ធានាធិបតីអាម៉េរិក, ភាគីចិន, ម៉ាឡេស៊ី និងប្រទេស​នានា​ជា​ច្រើន​ទៀត​អញ្ជើញធ្វើជាសាក្សីផងដែរ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលត្រូវវេនម៉ាឡេស៊ីទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនេះមានកិច្ចប្រជុំកំពូលជាច្រើនក្នុងនោះមានដូចជា កិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំកំពូលចង្អៀត, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន, អាស៊ាន-ឥណ្ឌា, អាស៊ាន-កូរ៉េខាងត្បូង, អាស៊ានបូក៣, អាស៊ាន-អាស៊ីបូព៌ា, អាស៊ាន-អង្គការសហប្រជាជាតិ, អាស៊ាន-ចិន, អាស៊ាន-អូស្ត្រាលី និងអាស៊ាន-នូវែលសេឡង់ ជាដើម។ ក្រៅពីនេះក៏មានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រចំនួន ២ ដែលត្រូវរៀបចំធ្វើនៅអំឡុងកិច្ចប្រជុំនេះដែរ ក្នុងនោះមានដូចជា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងការទទួលស្គាល់ប្រទេសទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ានជាដើម៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm