អាជ្ញាធរជាតិអប្សរា កំពុងយកចិត្តទុកដាក់ថែទាំប្រាសាទលលៃ ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង

2022/02/09 11:13:19 am        881

ភ្នំពេញ៖ ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលថែទាំប្រាសាទលលៃ ដែលកំពុងមានសភាពទ្រុឌទ្រោមប្រឈម និងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារសំណង់ដែលមានអាយុកាលជាង ១ ០០០ឆ្នាំមកហើយនោះ មានការបែកបាក់ និងពុកផុយច្រើន។

លោក សារ៉ាយ គឹមហួល មន្រ្តីបច្ចេកទេសអភិរក្សក្រុមប្រាសាទរលួស បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះថា ​ក្នុងការ​ជួសជុល​ថែទាំ​ប្រាសាទលលៃនេះ ​ក្រុម​ការ​ងារ​កំពុង​យក​ចិត្តទុក​ដាក់​ជួសជុល​ពង្រឹង​រចនា​សម្ព័ន្ធខ្លោងទ្វារ​ដែលធ្វើកំណាយឃើញនៅមុខប្រាសាទ​ផ្នែកខាងកើត ជួសជុល​ពង្រឹង​រចនា​សម្ព័ន្ធជើងក្រោម​របស់​តួប្រាសាទ និង​ចាប់ផ្តើមធ្វើកំណាយ​យក​គំនរថ្ម​ដែល​បាក់​លុប​តួ​ប្រាង្គនិរតី របស់ប្រាសាទចេញ ​ដើម្បីត្រៀម​ធ្វើការ​ជួសជុល​បន្ត​នាពេលខាងមុខ។

លោក បន្តថា ចំពោះការងារ​ជួសជុល​ និងថែទាំនេះ ​ក្រុមមន្ត្រីជំនាញ​បានអនុវត្តជាប្រចាំ នៅ​តាមចំណុច​ដែល​មាន​ហានិភ័យ ។ប្រាសាទលលៃ​ ស្ថិតក្នុងភូមិលលៃ​ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រាសាទនេះមានតួប៉ម៤ ធ្វើអំពីឥដ្ឋ សង់រៀងជា២ជួរមុខក្រោយនៅលើជើងគ្រឹះដែលមាន​ទទឹង ៨០ម៉ែត្រ និងបណ្តោយ៩០ម៉ែត្រ។ ​ប្រាសាទលលៃបានកសាងនៅចុង​សតវត្សទី៩ នៃគ្រឹសករាជ ៨៩៣ ដោយព្រះបាទយសោវរ័ន្មទី១ ដើម្បី​ឧទ្ទិស​ថ្វាយព្រះឥសូរ ក្នុង​សាសនាព្រាហ្មណ៍៕

អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល
2026/06/04 11:33:25 am        1
កម្ពុជាដាក់ឱ្យដំណើរការគម្រោង “ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា”​ ដើម្បីរួមចំណែកការពារសហគមន៍ពីគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ
2026/06/04 11:25:19 am        1
គម្រោង LASED III របស់រាជរដ្ឋាភិបាល ជួយលើកកម្ពស់ជីវភាពលរដ្ឋ ២៤១ គ្រួសារនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
2026/06/04 10:56:27 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នគរបាល បណ្តេញក្រុមអ្នកតវ៉ា ចេញពីរោងចក្រប្រេងនៅប្រទេសបូលីវី

2026/06/04 12:27:50 pm
​ទីក្រុងម្ចាស់ផ្ទះបាល់ទាត់ពិភពលោក បង្ហាញមុខម្ហូបល្បីៗទាក់ទាញអ្នកគាំទ្រ មកពីជុំវិញពិភពលោក
2026/06/04 12:22:02 pm
​ក្រុមប្រឹក្សាសម្ព័ន្ធយោធា NATO ធ្វើទស្សនកិច្ចទីក្រុងគីវ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី
2026/06/04 12:11:00 pm
​កម្ពុជាត្រូវការជ័យជម្នះដើម្បីស្ដារប្រជាប្រិយ ខណៈគ្រូប៊ូតង់ ចាត់ទុកជារឿងល្អ ក្នុងជំនួបមិត្តភាពអន្ដរជាតិយប់នេះ
2026/06/04 12:10:44 pm
​អាមេរិក៖ ការចរចាជាមួយដាណឺម៉ាក និងដែនដីហ្គ្រីនឡែន អំពីការប្រើប្រាស់ដែនដីនេះសម្រាប់ការពាររួម «ស្ថិតក្នុងស្ថានភាពល្អ»
2026/06/04 12:07:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/02 03:47:14 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/02 10:03:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am