លោក Trump បញ្ជាក់ថា កូរ៉េខាងជើង គឺ «ចាត់ចូលកម្រិតមហាអំណាចនុយក្លេអ៊ែរ»

2025/10/26 12:12:56 am        759

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលថ្ងៃសុក្រ (ទី២៤ ខែតុលា) ថា កូរ៉េខាងជើង គឺ «ចាត់ចូលកម្រិតប្រទេសមហាអំណាចនុយក្លេអ៊ែរ» ហើយ ដោយការលើកឡើងនេះកើតមាននៅពេលដែលលោកបានចាកចេញពីសហរដ្ឋអាមេរិកទៅកាន់តំបន់អាស៊ី ជាការធ្វើដំណើរដែលអាចមានរួមបញ្ចូលទាំងការជួបជាមួយមេដឹកនាំទីក្រុងព្យុងយ៉ាង លោក Kim Jong Un ផងដែរ។

នៅពេលត្រូវបានសួរនៅលើយន្តហោះ Air Force One ថា តើលោកបើកចំហ ចំពោះការទាមទាររបស់កូរ៉េខាងជើង ក្នុងការទទួលស្គាល់ថា ជារដ្ឋនុយក្លេអ៊ែរជាលក្ខខណ្ឌមុន សម្រាប់ការសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោនដែរ ឬទេ លោក Trump បានឆ្លើយតបថា៖ «មែន ខ្ញុំគិតថា ពួកគេត្រូវបានចាត់ចូលជាកម្រិតប្រទេសមហាអំណាចនុយក្លេអ៊ែរហើយ»។

លោកបានបញ្ជាក់បន្ថែមថា៖ «នៅពេលដែលអ្នកនិយាយថា ពួកគេត្រូវតែត្រូវបានទទួលស្គាល់ថា ជាមហាអំណាចនុយក្លេអ៊ែរនោះ មែនហើយ ពួកគេមានអាវុធនុយក្លេអ៊ែរច្រើនគ្រាប់ ខ្ញុំនឹងនិយាយបែបនោះ

គួរបញ្ជាក់ថា លោក Trump ត្រូវបានគេរំពឹងថា នឹងស្ថិតនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃពុធសប្ដាហ៍ក្រោយ ដើម្បីចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍នៅមុននេះថា មន្ត្រីមកពីរដ្ឋបាលរបស់លោក បានពិភាក្សាជាលក្ខណៈឯកជន អំពីការរៀបចំឲ្យមានជំនួប រវាងលោក Trump និងមេដឹកនាំកូរ៉េខាងជើង ដែលលោកបានជួបពិភាក្សាជាមួយចុងក្រោយ ក្នុងឆ្នាំ២០១៩។

លោក Trump បាននិយាយថា លោកសង្ឃឹមថា នឹងបានជួបជាមួយលោក Kim ម្តងទៀត ដោយប្រហែលជានៅឆ្នាំនេះ។ លោក Kim បាននិយាយកាលពីខែមុនថា លោកមាននូវ «ការចងចាំដ៏ល្អ» អំពីលោក Trump ហើយបើកចំហ សម្រាប់កិច្ចពិភាក្សា ប្រសិនបើសហរដ្ឋអាមេរិកទម្លាក់ចោលការទាមទារ «មិនត្រឹមត្រូវ» របស់ខ្លួនឲ្យទីក្រុងព្យុងយ៉ាងបោះបង់អាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        351
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        396
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        375

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm