លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលការចរចាបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា ក្នុងការស្តារសន្តិភាពនៅតាមតំបន់ព្រំដែនដែលមានជម្លោះ។
នៅថ្ងៃនេះ លោក Trump បានធ្វើជាសាក្សី និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដ៏អស្ចារ្យ រវាងថៃ និងកម្ពុជា នៅក្នុងប្រទេសម៉ាឡេស៊ី ។
លោក Trump បាននិយាយថាលោកបានសម្រេចចិត្តដាក់បញ្ចូលម៉ាឡេស៊ីនៅក្នុងដំណើរទស្សនកិច្ចក្នុងតំបន់របស់លោក ក្នុងការទទួលស្គាល់ផ្នែកការទូតសកម្មរបស់ម៉ាឡេស៊ីក្នុងការជួយសម្របសម្រួលបទឈប់បាញ់។
លោកបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះផ្លូវការ Air Force One របស់លោកបន្ទាប់ពីចាកចេញពីទីក្រុង Washington ទៅកាន់ទីក្រុង Kuala Lumpur សម្រាប់កិច្ចប្រជុំអាស៊ានលើកទី៤៧ថា លោកបានប្រាប់មេដឹកនាំម៉ាឡេស៊ីលោកនាយករដ្ឋមន្រ្តី Anwar Ibrahim ដែលជាបុរសល្អម្នាក់ ថារូបលោកគិតថាលោកជំពាក់ម៉ាឡេស៊ីនូវទស្សនកិច្ចមួយ ហើយនោះជាមូលហេតុដែលលោកឈប់នៅម៉ាឡេស៊ី ។លោកថា ម៉ាឡេស៊ី មានការពាក់ព័ន្ធច្រើននៅក្នុងបទឈប់បាញ់រវាង ថៃ-និង កម្ពុជា ៕