ក្រសួងវប្បធម៌ ស្នើសុំចុះសម្បតិ្តវប្បធម៌រូបី និងអរូបីជាច្រើន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2022/02/09 06:52:20 pm        521

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រសួងបានបន្តរៀបចំ និងសហការរៀបចំឯកសារ ដើម្បីស្នើសុំចុះ “ប្រាសាទកោះកេរ” “នំបញ្ចុក” “ក្បាច់គុនល្បុក្កតោ” និង “ទីក្រុងបាត់ដំបង” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ យ៉ាងដូច្នេះ ក្នុងសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២១ និងលើក ទិសដៅការងារសម្រាប់ឆ្នាំ២០២២ នៅ​សាល​សន្និសីទ​ចតុមុខ​នាព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២២នេះ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានបន្តទៀតថា ក្រៅពីការស្នើចុះបញ្ជីខាងលើ​យើង ក៏​មាន​បណ្តាញ ទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ ហើយក៏បានបន្តរៀបចំបញ្ជីត្រៀម ដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌​ដែល​មាន​សក្ដានុពល​ផ្សេងទៀត ​ទៅក្នុងបញ្ជីបេតិកភណ្ឌ ​របស់​អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ, រមណីយដ្ឋានអង្គរបុរី និងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ, រមណីយដ្ឋានឧដុង្គ, “សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌល ប្រល័យពូជ សាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង ម-១៣”, និងព្រះរាជពិធីបុណ្យអុំទូក។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា ក្រសួងបាន យកចិត្តទុកដាក់​និង​សហការជាមួយសហគមន៍ ​ក្នុងការបណ្តុះបណ្តាល​ និងរៀបចំការសម្តែង សិល្បៈដោយ​ក្នុង​នោះក្រសួង​បានស្តារល្ខោនវត្តកៀនស្វាយក្រៅ ឱ្យរស់រានឡើងវិញ​ ព្រមទាំង បានពង្រឹងការ​ថែ​រក្សា​សិល្បៈវប្បធម៌របស់សហគមន៍សំខាន់ៗនៅខេត្តចំនួន១១​ រួមទាំង​សហគមន៍​របស់ជនជាតិ​ដើម​ភាគតិច​នៅខេត្តចំនួន៨។

ក្រសួងបានឆ្លាក់ចម្លងស្បែកធំឈុតថ្មី បានចំនួន៩០ ផ្ទាំង ​និងបានសិក្សាស្រាវជ្រាវចងក្រងឯកសារ របាំក្បាច់បុរាណ ឬរបាំព្រះរាជទ្រព្យ, ក្រាំងចម្រៀង សម្រាប់ច្រៀងអមកំដរក្នុងរបាំព្រះរាជទ្រព្យ , ក្បាច់ហួន ល្ខោនបាសាក់, និងល្ខោនបាមោជ្ជទ័យ ព្រមទាំងបានបោះពុម្ពសៀវភៅ “នារីរបាំកម្ពុជា​សម័យចតុមុខ និងសម័យអង្គរ” ជាភាសាខ្មែរ។

ទន្ទឹមគ្នានេះ ក្រសួងក៏បានបង្កើនការផ្សព្វផ្សាយសិល្បៈទស្សនីយភាពខ្មែរ ពិសេសស្នាដៃសិល្បៈ ដែល​ទើបដំឡើងថ្មី​ដល់សាធារណជន ​តាមរយៈបណ្ដាញ​សង្គមហ្វេសប៊ុកផ្លូវការ របស់​ក្រសួងផងដែរ។

ជាពិសេសគិតមកដល់ថ្ងៃនេះ ​យើងបានបំពេញការងារអស់រយៈពេលជាងពាក់កណ្ដាលអាណត្តិ​រួច​ទៅ​ហើយ ​នៅក្នុងរយៈពេល៥ឆ្នាំ ​នៃអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦​ នៃរដ្ឋសភា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត ​និងចក្ខុវិស័យ​វែងឆ្ងាយរបស់​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងរយៈពេលជាង​ពាក់កណ្ដាលអាណត្តិនេះ ​ក្រសួងវប្បធម៌​ និងវិចិត្រ​សិល្បៈបានបន្តខិតខំ​ប្រឹង​ប្រែង​អនុវត្ត ​និង​សហការអនុវ​ត្ត​ការងារ​គ្រប់មុខ​ព្រួញ​ទាំងអស់ ​នៃយុទ្ធសាស្ត្រ​ ទាំងការងារក្នុង​វិស័យ​វប្បធម៌ ការងារ​ក្រៅ​វិស័យវប្បធម៌ ​និង​ការងារ​អន្តរ​វិស័យ​ ដោយអនុលោមទៅតាម​កម្មវិធី​នយោ​បាយ​របស់រាជ​រដ្ឋាភិបាល​កម្ពុជា ​ជាពិសេសយុទ្ធសាស្រ្តចតុ​កោណដំណាក់កាលទី៤ និង​ផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិ២០១៩-២០២៣៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm