កិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-អាមេរិក នឹងផ្តល់ឱ្យក្រុមហ៊ុននាំចេញប្រទេសទាំងពីរអាចចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមកមិនធ្លាប់មានពីមុនមក

2025/10/27 05:10:33 pm        805

ភ្នំពេញ៖ សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បានឈានដល់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរ ដែលនឹងផ្តល់ឱ្យក្រុមហ៊ុននាំចេញរវាងប្រទេសទាំងពីរអាចចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមកដែលមិនធ្លាប់មានពីមុនមក។  នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមលើកិច្ចព្រមព្រៀង សហរដ្ឋអាមេរិក-កម្ពុជា ស្តីពីពាណិជ្ជកម្មបដិការ ប្រកាសដោយសេតវិមានអាមេរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

តាមសេចក្ដីថ្លែអការណ៍រួមនេះបានបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការរវាងកម្ពុជា និងអាមេរិកនេះ នឹងកសាងលើទំនាក់ទំនងសេដ្ឋកិច្ចដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ រួមទាំងកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងការវិនិយោគរបស់សហរដ្ឋអាមេរិក-កម្ពុជា ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០០៦ ។

លក្ខខណ្ឌសំខាន់ៗនៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ រវាងសហរដ្ឋអាមេរិក និងកម្ពុជា រួមមាន៖

- កម្ពុជាប្តេជ្ញាលុបបំបាត់ពន្ធគយលើទំនិញឧស្សាហកម្ម និងផលិតផលម្ហូបអាហារ និងកសិកម្មរបស់សហរដ្ឋអាមេរិក ១០០ ភាគរយដែលនាំចេញមកកម្ពុជា ដោយកម្ពុជាបានអនុវត្តការប្តេជ្ញាចិត្តនេះរួចហើយ។

- ការសង្កត់ធ្ងន់លើតម្លៃរួមរបស់ប្រទេសទាំងពីរ រួមទាំងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរចំពោះអធិបតេយ្យភាព វិបុលភាពសេដ្ឋកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់។ 

- ការទទួលស្គាល់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសទាំងពីរ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងការវិនិយោគរវាងរដ្ឋាភិបាលទាំងពីរ។

- មានបំណងបង្កើនភាពទៅវិញទៅមកក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរ ដោយដោះស្រាយរបាំងពន្ធគយ និងមិនមែនពន្ធ។

- ស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មតរវាងប្រទេសទាំងពីរតាមរយៈការបង្កើនការរៀបចំលើបញ្ហាសន្តិសុខសេដ្ឋកិច្ចជាតិ និងតំបន់។ 

- និងការទទួលស្គាល់ស្ថានភាពអភិវឌ្ឍន៍របស់កម្ពុជានាពេលបច្ចុប្បន្ន ជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

សូមបញ្ជាក់ថា ការសម្រេចលើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-កម្ពុជា ស្តីពីពាណិជ្ជកម្មបដិការនេះ បានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នានៅឯប្រទេសម៉ាឡេស៊ីដោយបានចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងចុះហត្ថលេខា កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសទាំងពរ ដើម្បីពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគីផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm