ព្រឹទ្ធសភា រដ្ឋសភា និងក្រសួង ស្ថាប័ននានា​នៅកម្ពុជា​គាំទ្រ​ពេញ​ទំហឹង​សេចក្តី​ថ្លែង​ការណ៍​សន្តិភាព​រវាង កម្ពុជា និងថៃ

2025/10/27 07:42:05 pm        313

ព្រឹទ្ធសភា រដ្ឋសភា និងបណ្តាក្រសួង ស្ថាប័ននានានៅកម្ពុជា បានចេញញត្តិដាច់ដោយឡែកពីគ្នា ប្រកាសគំាទ្រយ៉ាងពេញទំហឹងនូវសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងកូឡាឡាំពួររវាងកម្ពុជា និង​ថៃ ​ខណៈសេចក្តីថ្លែងការណ៍នេះ ជាការបើកទំព័រថ្មីមួយជាសារវន្តនៅក្នុងការស្វែងរកសន្តិភាព និង​បន្ត​កិច្ចសហប្រតិបត្តិការ បន្ទាប់ពីមានអរិភាពនៅតំបន់ព្រំដែននាពេលថ្មីៗនេះ។

ញត្តិរបស់ព្រឹទ្ធសភា រដ្ឋសភា និងតាមបណ្តាក្រសួងស្ថាប័នទាំងនោះ បានលើក ឡើងដូចៗគ្នាថា សូម​គាំទ្រ​សេចក្ដីថ្លែងការណ៍រួម របស់នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ និង​នាយករដ្ឋ​មន្ត្រី​​ព្រះរាជាណាចក្រថៃ ស្តីពីលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ នៅទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ហើយក៏សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះ​ការ​ចុះ​ហត្ថ​លេខា​លើ​សេចក្ដីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណា​ចក្រ​ថៃ ​នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនេះ។

តាមរយៈញត្តិទាំងនោះ បានលើកឡើងទៀតថា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សេចក្តី​ថ្លែង​ការណ៍​នេះ ​ដែលមានវត្តមានជាសាក្សីដោយប្រធានាធិបតី សហរដ្ឋអាម៉េរិក និងនាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ​បានបើកនូវទំព័រថ្មីមួយជាសារវន្តនៅក្នុងការស្វែងរកសន្តិភាព និងបន្តកិច្ច​សហ​ប្រតិបត្តិ​ការ​បន្ទាប់ពីមានអរិភាពនៅតំបន់ព្រំដែននាពេលថ្មីៗនេះ។

នេះ​គឺ​ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតរបស់ជាតិ ដែល​ជា​ការ​បញ្ជាក់​ឡើង​វិញ​នូវ​ការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដូច​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ «សូមគាំទ្រ​ជាពិ​សេស​ចំពោះ​ក្រប​ខ័ណ្ឌ​ដែល​មាន​លក្ខណៈជាក់ស្ដែង និងគ្រប់ជ្រុងជ្រោយ ដូចមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍នេះ។ វិធាន​ការ​ទាំងអស់នេះគឺជាការផ្តល់អាទិភាព ដល់សុវត្ថិភាព និងសន្តិសុខប្រជាជនកម្ពុជា និង​ការ​ពារ​ផលប្រយោជន៍ជាតិ តាមរយៈការដាក់ចេញនូវវិធានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការ​ដោះ​ស្រាយ​ក្តីកង្វល់ផ្នែកមនុស្សធម៌សំខាន់ៗ​រួមទាំង​ការ​ដោះលែង​វីរយុទ្ធជន​កម្ពុជា​ដែល​កំពុង​ជាប់​ឃុំ ​និងការបង្កើតជាផ្លូវការនូវយន្តការទ្វេភាគី និងតំបន់ដ៏រឹងមាំ តួយ៉ាង​ក្រុម​អ្នក​សង្កេត​ការណ៍​អា​​ស៊ាន ​(AOT) ដើម្បីធានាបាននូវស្ថិរភាពយូរអង្វែង និងការបន្តកិច្ច​សន្ទនា​លើ​បញ្ហា​ព្រំដែន​ដែល​នៅសេ​សសល់។

ញត្តិបានលើកឡើងទៀតថា ជំហរប្រកបដោយ​សង្គតិភាព​របស់​កម្ពុ​ជាគឺ​រាល់​បញ្ហាព្រំដែនត្រូ​វ​តែដោះ​ស្រា​យដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ តាម​រយៈ​ញត្តិ​នេះ​ដែរ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងបណ្តាក្រសួងនានា ក៏សូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះតួ​អង្គ​សម្រប​សម្រួល​អន្តរជាតិ​សំខាន់ៗ​ដែល​បាន​រួម​ចំណែក​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃបា​ន ក្នុងការធ្វើឱ្យដំណោះស្រាយនេះលេច ចេញជារូបរាងឡើង។ យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ជាពិសេសចំពោះឯកឧត្តម ដូណាល់ ត្រាំ(Donald J. Trump) ប្រធានាធិបតី​សហរ​ដ្ឋ​អាម៉េរិក ចំពោះតួនាទីដ៏ម៉ឺងម៉ាត់របស់លោកក្នុងការធានានូវ បទឈប់បាញ់ដំបូង និងការ​ជំរុញ​បរិ​យាកាសការទូតសម្រាប់កិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានោះសូមកោតសរសើរយ៉ាងខ្លាំងចំពោះ ឯកឧត្តម ដាតុ សេរី អានវ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធានអាស៊ាន ចំពោះ​ការ​គាំទ្រមិនងាករ និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ប្រកប​ដោយ​ស្ថាបនា​របស់​លោក​ផង​ដែរ​។

តាមរយៈញត្តិខាងលើនេះដែរ ព្រឹទ្ធសភា រដ្ឋសភា និងក្រសួង ស្ថាប័នាននា​ក៏សូម​ប្តេជ្ញា​យ៉ាង​មុត​មាំគាំ​ទ្ររាជរដ្ឋាភិបាលនៅក្នុងការអនុវត្តសេចក្ដីថ្លែងការណ៍រួមនេះឱ្យបានពេញលេញ និង​ហ្មត់​ចត់​បំផុត​។ យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងនេះនឹងបើកទំព័រថ្មី សំដៅផ្លាស់​ប្តូរ​តំបន់​ព្រំដែន​រួម​គ្នា​របស់​ប្រទេសទាំងពីរពីប្រភពនៃភាពតានតឹង ទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និង ប្រជាជន​ថៃផ​ង​ដែរ​៕​ អត្ថបទ៖​ បាន ចក់

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        23
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        36
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm