និស្សិត និងប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសហុងគ្រី មានក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំស្វែងរកដំណោះស្រាយដោយសន្តិភាព ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

2025/10/27 09:05:16 pm        139

និស្សិតទំាងអស់ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សានិងបំពេញការងារនៅក្នុងប្រទេសហុងគ្រី បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះការសម្រេចបាននូវការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋាភិបាលថៃ នៅទីក្រុងគូឡាឡាំពួ ក្រោមការសម្របសម្រួលរបស់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ជាពិសេសតួនាទីដ៏សំខាន់ និងមិនអាចខ្វះបានរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

ក្តីសប្បាយរីករាយនិងអំណរសាទររបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី នេះ បានបង្ហាញនៅក្នុងពេលដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងឱកាសដែលសម្តេចបានកំពុងបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសហុងគ្រី។

ក្រុមនិស្សិតខ្មែរ ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី បានគូសបញ្ចាក់ថា ការសម្រេចបាននូវជោគជ័យធំធេងមួយនេះ កើតចេញពីការបំពេញបេសកកម្មការទូតប្រកបដោយភាពវាងវៃ បត់បែន យកពលរដ្ឋជាស្នូល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ គោរពច្បាប់អន្តរជាតិ មានធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានជាដើម។ ការស្រឡាញ់សន្តិភាព មិនចង់ឱ្យមានសង្រ្គាម រាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមបង្រួមបញ្ហាមិនឱ្យរីកធំ ប្រកាន់យកការអត់ធ្មត់ តែការពារបូរណភាពទឹកដីឱ្យទាល់តែបាន មិនមានការបាត់បង់មួយមីលីម៉ែត្រណាឡើយ។

កញ្ញា ជាប លីលី ប្រធានសមាគម និស្សិតខ្មែរ នៅប្រទេសហុងគ្រី បានគូសបញ្ជាក់ថាកញ្ញានិងក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រីទំាងអស់ តែងតែតាមដានសភាពការណ៍នៃជម្លោះព្រំដែនកម្ពុជានិងថៃជាប់ជាប្រចាំ។ ក្រុមនិស្សិតទំាងអស់បានគំាទ្រ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រកាន់យកនូវភាពអត់ធ្មត់ ដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងសង្រ្គាមកាន់តែរីកធំឡើង។ ភាពអត់ធ្មត់របស់កម្ពុជា បានទទួលជោគជ័យ និងការគំាទ្រពីពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិ។ ប្រធានសមាគមនិស្សិតខ្មែរ ប្រចាំនៅប្រទេសហុងគ្រី បានបញ្ជាក់ថាកិច្ចព្រមព្រៀងសន្តិភាពនាពេលនេះ មានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋកម្ពុជានិងថៃ ដែលស្រឡាញ់សន្តិភាព ។ មានសន្តិភាពទើបមានការអភិវឌ្ឍ។

 កញ្ញា ជាប លីលី បានគូសបញ្ជាក់ថា ជាការពិត និស្សិតទាំងអស់ដែលសិក្សានៅក្នុងប្រទេសហុងគ្រី បានមកពីតំបន់ ឬខេត្តផ្សេងៗគ្នា ឬមកពីស្ថាប័នផ្សេងៗគ្នានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងសិក្សានៅគ្រឹះស្ថានផ្សេងៗគ្នានៅប្រទេសហុងគ្រី ប៉ុន្តែពួកគេទាំងអស់គ្នា មានគោលដៅរួមមួយជាមួយគ្នា។ ពោលគឺឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗពីប្រទេសហុងគ្រី ដើម្បីយកទៅប្រើប្រាស់ក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជារបស់យើង។

“ ជាងនេះទៅទៀតយើងខ្ញុំទាំងអស់គ្នា តែងមានការប្រយ័ត្នប្រយែង គិតគូរ និងយកចិត្តទុកដាក់ ចំពោះគ្រប់សកម្មភាព ទាំងក្នុង និងក្រៅថ្នាក់រៀន សំដៅធ្វើយ៉ាងណា រួមចំណែកលើកកម្ពស់អត្តសញ្ញាណ និងសេចក្ដីថ្លៃថ្នូរក្នុងនាមជាខ្មែរ ដែលយើងខ្ញុំទាំងអស់គ្នា ជឿជាក់ថា សកម្មភាពទាំងអស់នេះ នឹងបានជាផ្នែកមួយសម្រាប់ចូលរួមចំណែក ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ ជាពិសេសការពង្រឹងការតភ្ជាប់ប្រជាជន និងប្រជាជនរវាងកម្ពុជា និងហុងគ្រី” ប្រធានសមាគមន៍និ ស្សិតកម្ពុជា កញ្ញា ជាប លីលី បានបញ្ជាក់។

តំណាងនិស្សិតចំនួន៦៧នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី បានគូសបញ្ជាក់ថា “ក្នុងនាមបងប្អូននិស្សិតទាំងអស់គ្នានៅប្រទេសហុងគ្រី និងក្រុមនាមនាងខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី សូមសម្ដេច ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងសូមសម្ដេច និងអង្គពិធីទាំងមូល មានសុខភាពល្អបរិបូរណ៍ ជានិច្ចនិរន្តន៍ តទៅ”។

ដូចគ្នានោះដែរ ឯកឧត្តម ឈាង ធីរ៉ា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសហុងគ្រីបានគូសបញ្ជាក់ថា ទំាងនិស្សិតនិងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសហុងគ្រី ទំាងអស់ មានសេចក្តីសប្បាយរីករាយចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ថា ពលរដ្ឋខ្មែរនៅក្នុងប្រទេសហុងគ្រី ពិសេសនិស្សិត បានអរគុណ ដឹងគុណជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហា ដោយសន្តិវិធី តាមរយៈការទូត ការគោរពច្បាប់អន្តរជាតិ ប្រកបដោយភាពអត់ធ្មត់ តែម៉ឺងម៉ាត់ ដើម្បីថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋទំាងសងខាង។ នៅទីបញ្ចប់បាននាំមកកិច្ចព្រមព្រៀងសន្តិភាព ដ៏មានសារៈសំខាន់មួយ ដើម្បីធ្វើឱ្យសភាពការណ៍ព្រំដែនវិលទៅប្រក្រតីភាព ដើម្បីសេចក្តីសុខប្រជាពលរដ្ឋទំាងសងខាង។

សូមជម្រាបថា បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន៦៧នាក់កំពុងសិក្សានៅក្នុងប្រទេសហុងគ្រី ក្នុងនោះនារីចំនួន៣០នាក់ ដែលកំពុងសិក្សានៅថ្នាក់ក្រោយឧត្តម លើជំនាញជាច្រើន មានវិស្វកម្ម កសិកម្ម បរិស្ថាន សំណង់ ចំណីអាហារ ស្ថាបត្យកម្មនិង បច្ចេកវិទ្យជាដើម។

សម្តេចប្រធានរដ្ឋសភា បានអរគុណក្មួយៗនិស្សិត ក៏ដូចជាពលរដ្ឋខ្មែរទំាងអស់នៅឯនាយសមុទ្រ ដែលតែងតែគំាទ្រ និងជឿជាក់ចំពោះរាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ហាព្រំដែននាពេលកន្លងមក។ សម្តេចបានគូសបញ្ជាក់ថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងពិតជាមានសំណាងណាស់ ដែលបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រទេសជាតិឆ្ពោះទៅរកសន្តិភាព វឌ្ឍនភាព វិបុលភាព ហើយកេរ្ដិ៍ឈ្មោះនិងតួនាទីរបស់យើងនៅលើឆាកអន្តរជាតិក៏មានការទទួលស្គាល់ស្មើមុខស្មើមាត់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm