អ៊ីស្រាអែល ថាខ្លួនមិនចាំបាច់ស្នើសុំការយល់ព្រមចំពោះការវាយប្រហារលើតំបន់ហ្កាហ្សា ឬលីបង់ទេ

2025/10/27 10:29:19 pm        198

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយបញ្ជាក់ច្បាស់ៗកាលពីថ្ងៃអាទិត្យ (២៦ តុលា) ថា អ៊ីស្រាអែល នឹងមិនស្នើសុំការអនុញ្ញាតដើម្បីបើកការវាយប្រហារនៅតំបន់ហ្កាហ្សា ឬប្រទេសលីបង់នោះទេ សូម្បីតែបន្ទាប់ពីយល់ព្រមលើបទឈប់បាញ់ក៏ដោយ។

លោក Netanyahu បានប្រាប់ក្រុមរដ្ឋមន្ត្រីពេលបើកកិច្ចប្រជុំរដ្ឋាភិបាលប្រចាំសប្តាហ៍ថា "អ៊ីស្រាអែល គឺជារដ្ឋឯករាជ្យមួយ ហើយអ៊ីស្រាអែលនឹងការពារខ្លួនជាមួយនឹងកងកម្លាំងផ្ទាល់របស់ខ្លួន ហើយនឹងបន្តគ្រប់គ្រងជោគវាសនាដោយខ្លួនឯង"។ លោកបន្ថែមថា "អ៊ីស្រាអែលមិនចាំបាច់ស្វះស្វែងរកការយល់ព្រមពីនរណាម្នាក់ឡើយសម្រាប់រឿងនេះ"។

សុន្ទរកថារបស់លោកបានធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍ថា មនុស្សជាច្រើននាក់ ស្លាប់និងរបួស ក្នុងការវាយប្រហារតាមអាកាសដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ កាលពីថ្ងៃអាទិត្យ។ កាលពីថ្ងៃសៅរ៍ យោធាអ៊ីស្រាអែលនិយាយថា កងកម្លាំងអ៊ីស្រាអែលបាន "វាយប្រហារកំណត់គោលដៅ" លើបុគ្គលម្នាក់នៅភាគកណ្តាលតំបន់ហ្កាហ្សា ដែលគ្រោងនឹងវាយប្រហារលើកងទ័ពអ៊ីស្រាអែល។

គួរបញ្ជាក់ថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា នៅលីបង់ បានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០២៤មក ហើយបទឈប់បាញ់ហ្កាហ្សា រវាងអ៊ីស្រាអែល-ក្រុមហាម៉ាស បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        51
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        81
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm