គណៈកម្មការនីតិកម្ម និងយុត្តិធម៌រដ្ឋសភាស្វែងយល់ពីវិស័យយុត្តិធម៌ ការអនុវត្តច្បាប់ និង​វឌ្ឍនភាពនៅខេត្តកោះកុង

2025/10/27 10:39:28 pm        1.0 K

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំស្តីពីវិស័យយុត្តិធម៌ ជាមួយលោកជំទាវ ឈី វ៉ា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កោះកុ​ង ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក លោកស្រី ជាប្រធាន អនុ​ប្រធានមន្ទីរពាក់ព័ន្ធ។ កិច្ចប្រជុំ បានត្រូវធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅ សាលាខេត្តកោះកុង។

ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមាន ប្រសាសន៍ថា គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា អញ្ជើញចុះមកខេត្តកោះកុងនាពេលនេះក្នុងគោលបំណងមកសិក្សាស្វែងយល់ពីវិស័យយុត្តិធម៌ ការអនុវត្តច្បាប់ របស់ប្រធានតុលាការ សាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ស្តាប់នូវរបាយការណ៍ និងសំណូមពរផ្សេងៗពីរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធខេត្តកោះកុងដើម្បីរួមគ្នាដោះស្រាយឱ្យប្រសើរតទៅ មុខទៀត។

លោកជំទាវ ឈី វ៉ា បានមានប្រសា សន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃដោយគិតិបណ្ឌិត និងនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំប្រកបដោយថាមពលរបស់សម្តេចមហាបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងទទួលបានសន្តិភាព និងស្ថិរភាពទូទាំងប្រទេស ប្រជាពលរដ្ឋទាំងអស់មានសេចក្តីក្រេតអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ដោយឡែកខេត្តកោះកុងទទួលបានការអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្តហើយជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

លោកជំទាវបានបន្តថា ទន្ទឹម​នឹង នោះរដ្ឋបាលខេត្តកោះកុងបាន បន្តពង្រឹងការអនុវត្ត តួនាទីនិងភារកិច្ចស្របតាមច្បាប់ និងអនុក្រិត្យគោលនយោបាយ និងលិខិតបទដ្ឋាននានាដែលមានជាធរមានឱ្យកាន់តែមានការវិវត្តន៍រីកចម្រើនជាលំដាប់។

លោកជំទាវ បានបន្ថែមថា ខេត្តកោះកុងទន្ទឹមនឹងមានការរីកច្រើន ក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជាការចុះបញ្ជីដីធ្លីនៅមិនទាន់ចប់និងការអនុវត្តច្បាប់នៅមានការ លំបាកដោយប្រជាពលរដ្ឋយល់ដឹងមានកម្រិត។

ដោយឡែកឯកឧត្តម មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង បានជម្រាបជូនពីសមិទ្ធិផលធំចំនួនពីរដែលតុលាការេខត្តកោះកុងសម្រេចបាន ទី១ ការដោះស្រាយការកកស្ទះសំណុំរឿងបាន ៩៥% មុនឆ្នាំ២០២៤ និងទី២៖សំណុំរឿងឆ្នាំ២០២៥ ដោះស្រាយបាន៩២%។

ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ជូនរដ្ឋបាលខេត្តកោះកុង និង ឯក ឧត្តម ប្រធានសាលាដំបូងខេត្តកោះកុងចូលរួមអនុវត្តច្បាប់និងវិស័យយុត្តិធម៌បានល្អប្រសើរជាបណ្តើៗ និងកាន់តែល្អនាថ្ងៃអនាគត។ទន្ទឹមនឹងនោះ ឯកឧត្តម បានសំណូមពរ ឱ្យរដ្ឋបាលខេត្តក៏ដូចជាសាលា ដំបូងខេត្តខិតខំចូលរួមផ្សព្វផ្សាយច្បាប់បន្ថែមទៀតដល់ប្រជាពរដ្ឋដើម្បីឱ្យគាត់បានយល់និងចូលរួមអនុវត្តច្បាប់ និងគោរពច្បាប់៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        484
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        629

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm