រដ្ឋមន្ត្រីក្រសួងរតនាគារ៖ សហរដ្ឋអាមេរិក និងចិន នឹងបញ្ចប់ដំណើរការលក់ TikTok ទាំងស្រុង ក្នុងសប្ដាហ៍នេះ

2025/10/27 10:41:32 pm        218

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent កាលពីថ្ងៃអាទិត្យ (ទី២៦ ខែតុលា) បានប្រាប់ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានប្រឹងប្រែងបញ្ចប់ឲ្យបានទាំងស្រុងនូវ «កិច្ចព្រមព្រៀងចុងក្រោយ» ក្នុងសប្ដាហ៍នេះ ជុំវិញការផ្ទេរទៅម្ចាស់ថ្មីនូវកម្មវិធីបណ្ដាញសង្គម TikTok នៅសហរដ្ឋអាមេរិក ដោយការលើកឡើងនេះកើតឡើងប៉ុន្មានថ្ងៃមុនពេលមានកិច្ចប្រជុំកំពូល រវាងប្រធានាធិបតីអាមេរិក និងចិន គឺលោក Donald Trump និងលោក Xi Jinping។

លោក Bessent បានប្រាប់កម្មវិធី Face the Nation របស់ប្រព័ន្ធផ្សព្វផ្សាយ CBS ថា៖ «ព័ត៌មានលម្អិតទាំងអស់ត្រូវបានបញ្ចប់ ហើយវានឹងមានសម្រាប់មេដឹកនាំទាំង២ ដើម្បីបញ្ចប់ប្រតិបត្តិការនោះទាំងស្រុង នៅថ្ងៃព្រហស្បតិ៍ ក្នុងប្រទេសកូរ៉េខាងត្បូង។ ការទទួលខុសត្រូវរបស់ខ្ញុំ គឺធ្វើឲ្យខាងភាគីចិនយល់ព្រមលើប្រតិបត្តិការនេះ ហើយខ្ញុំជឿថា យើងសម្រេចបានដោយជោគជ័យនូវភារកិច្ចនោះ ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ»។

គួរបញ្ជាក់ថា ដោយលើកឡើងពីក្ដីបារម្ភផ្នែកសន្តិសុខជាតិ ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមធ្វើឲ្យប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក កុំឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេ គឺ ByteDance របស់ចិន។ កាលពីខែមុន លោក Trump បានចុះហត្ថលេខាលើក្រឹត្យដែលនឹងនាំឲ្យការគ្រប់គ្រងស្ថិតក្រោមក្រុមអ្នកវិនិយោគអាមេរិក ដែលភាគច្រើនជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតី។

ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់សព្វគ្រប់ ក្រុមហ៊ុនអាមេរិក នឹងគ្រប់គ្រងជាង ៨០ភាគរយលើបណ្ដាញសង្គម TikTok។ គេរំពឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Oracle និងក្រុមហ៊ុនវិនិយោគ Andreessen Horowitz និង Silver Lake Technology Management នឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីម្ចាស់ជាជនជាតិអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm