លោក Trump បញ្ជាក់ថា លោកនឹងដោះស្រាយវិបត្តិអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន «ឲ្យបានឆាប់»

2025/10/27 11:21:36 pm        92

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ទី២៦ ខែតុលា) បានបញ្ជាក់ថា លោកនឹងដោះស្រាយវិបត្តិអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន «ឲ្យបានឆាប់រហ័ស» ខណៈដែលការចរចាសន្តិភាព រវាងប្រទេសជិតខាងដែលកំពុងមានសង្រ្គាមជាមួយគ្នា បានឈានចូលដល់ថ្ងៃទី២ ហើយ។

ប្រទេសទាំង២ កំពុងជាប់ផុងនៅក្នុងជម្លោះសន្តិសុខដ៏ជូរចត់ ដោយភាគីនីមួយៗ បានលើកឡើងថា ពួកគេកំពុងឆ្លើយតបទៅនឹងការឈ្លានពានពីភាគីម្ខាងទៀត ក្នុងអំឡុងពេលប៉ះទង្គិចគ្នា កាលពីដើមខែនេះ។

វាគឺជាការប្រយុទ្ធគ្នាបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុត រវាងប្រទេសជិតខាងទាំង២ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយបង្ហាញឲ្យឃើញនូវចំណុចទាបនៃទំនាក់ទំនង ខណៈពេលដែលក៏នាំឲ្យមានការព្រមានផងដែរនៅក្នុងតំបន់ ដែលក្រុមប្រដាប់អាវុធនានា ដូចជាអាល់កៃដាជាដើម កំពុងព្យាយាមបង្កចលាចលឡើងវិញ។

ប៉ាគីស្ថានចោទអាហ្វហ្គានីស្ថានថា បានធ្វើមិនដឹងមិនឮ ចំពោះពួកសកម្មប្រយុទ្ធដែលឆ្លងកាត់ព្រំដែន ដើម្បីធ្វើការវាយប្រហារ ជាការចោទប្រកាន់ដែលមេដឹកនាំតាលីបង់បដិសេធ។

កិច្ចចរចាជុំទី២ រវាងគូជម្លោះ បានចាប់ផ្តើមនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីថ្ងៃសៅរ៍ ដោយផ្តោតលើការធ្វើឲ្យបទឈប់បាញ់ដ៏ផុយស្រួយដែលសម្រេចបានកាលពីដើមខែនេះ នៅទីក្រុងដូហា ប្រទេសកាតា ទៅជាក្របខ័ណ្ឌយូរអង្វែង សម្រាប់សន្តិភាព និងសន្តិសុខតាមព្រំដែន។

ពាក់ព័ន្ធនឹងជម្លោះនេះ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសម៉ាឡេស៊ី លោក Trump បានបញ្ជាក់ថា៖ «ខ្ញុំបានលឺថា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានចាប់ផ្តើមប្រយុទ្ធគ្នាឡើងវិញហើយ។ ប៉ុន្តែខ្ញុំនឹងដោះស្រាយជម្លោះនេះឲ្យបានឆាប់»។

កងទ័ពប៉ាគីស្ថាន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធ ២៥នាក់ ខណៈពេលដែល «ទទួលបានជោគជ័យលើប៉ុនប៉ងជ្រៀតចូលវាយប្រហារដ៏ធំចំនួន២ នៅតាមបណ្តោយព្រំដែន ដោយវាបានកើតឡើងទាំងដែលគណៈប្រតិភូ កំពុងពិភាក្សានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ កងទ័ពក៏បានឲ្យដឹងទៀតដែរថា ទាហានប៉ាគីស្ថាន ៥នាក់ បានបាត់បង់ជីវិត ក្នុងអំឡុងពេលមានការបាញ់ប្រហារនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm