WHO៖ វីរុស COVID-19 ប​ម្លែ​ង​ថ្មី ​BA.2 សាខា Omircon នឹង​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក

2022/02/09 07:48:08 pm        487

​WHO៖ អង្គការ​សុខភាព​ពិភពលោក​រំពឹង​ថា វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី BA.2 សាខា​របស់​វីរុស Omircon នឹង​កើន​ឡើង​ខ្ពស់​នៅ​ទូទាំង​ពិភពលោក ទោះបីជា​មិន​ទាន់​មាន​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​អាច​ចម្លង​ទៅ​មនុស្ស​ ដែល​ធ្លាប់​បាន​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។

​លោកស្រី Maria Van Kerkhove មន្ត្រី​ជាន់ខ្ពស់​ខាង​បច្ចេកទេស​នៃ​ជំងឺ Covid-19​ របស់​អង្គការ​សុខ​ភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទីភ្នាក់ងារ​សុខភាព​ស​កល​កំពុង​តាមដាន​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ចំនួន​ ៤​ប្រភេទ​ផ្សេងៗ​គ្នា។​ លោកស្រី​និយាយ​ថា ​សាខា​វីរុស​ Omicron ប្រភេទ BA.2 ដែល​មាន​សមត្ថភាព​ចម្លង​ខ្លាំង​ជាង​សាខា​វីរុស BA.1 ដែល​កំពុង​ឆ្លង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ទំនងជា​នឹង​ឆ្លង​ខ្ពស់​ជាង​ធម្មតា​។ ថ្លែង​ក្នុង​អំឡុង​សួរ​ និង​ឆ្លើយ​សំណួរ​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម ​របស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​អង្គារ​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ BA.2 ដែល​ជា​សាខា​ថ្មី​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​Omicron មាន​សមត្ថភាព​ចម្លង​ខ្លាំង​ជាង​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ BA.1​។

ដូចនេះ​យើង​រំពឹង​ថា​ នឹង​បាន​មើល​ឃើញ​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី BA.2 នឹង​កើន​ឡើង​នៅ​ជុំវិញ​ពិភពលោក​។ ​លោកស្រី Van Kerkhove បាន​និយាយ​ថា ​បច្ចុប្បន្ន​អង្គការ​សុខភាព​ពិភពលោក​កំពុង​តាមដាន​វីរុស BA.2 ដើម្បី​ដឹង​ថា​ តើ​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ​នេះ បណ្ដាល​​ឲ្យ​មាន​ករណី​ឆ្លង​ថ្មី​កើន​ឡើង​ខ្ពស់​កម្រិត​ណា​នៅ​ក្នុង​ប្រទេស​ជាច្រើន ដែល​បាន​មើល​ឃើញ​ពី​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់ និង​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1093
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        538
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm