លោក Trump៖ លោក Putin គួរតែបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន មិនមែនសាកល្បងមីស៊ីលទេ

2025/10/28 12:33:45 am        109

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គួរតែបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ជាជាងសាកល្បងមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែ ដោយបានបន្ថែមថា សហរដ្ឋអាមេរិកមាននាវាមុជទឹកនុយក្លេអ៊ែរនៅក្បែរឆ្នេរសមុទ្ររបស់រុស្ស៊ី។

គួរបញ្ជាក់ថា លោក Putin បាននិយាយកាលពីថ្ងៃអាទិត្យ (ទី២៦ ខែតុលា)ថា រុស្ស៊ីបានសាកល្បងដោយជោគជ័យនូវមីស៊ីលតម្រង់គោលដៅដើរដោយថាមពលនុយក្លេអ៊ែរ Burevestnik ជាអាវុធបំពាក់នុយក្លេអ៊ែរដែលទីក្រុងមូស្គូប្រាប់ថា អាចទម្លុះខែលការពារណាមួយ ហើយនឹងធ្វើការឆ្ពោះទៅរកការដាក់ពង្រាយនូវអាវុធនេះ។

ពេលត្រូវបានសួរនៅលើយន្តហោះ Air Force One អំពីការសាកល្បងមីស៊ីល 9M730 Burevestnik (Storm Petrel) ដែលត្រូវបានអង្គការណាតូ (NATO) ឲ្យឈ្មោះ SSC-X-9 Skyfall ដែលទីក្រុងមូស្គូបានបញ្ជាក់ថា បានហោះក្នុងចម្ងាយ ១៤.០០០គីឡូម៉ែត្រ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកមិនចាំបាច់ប្រើអាវុធហោះឆ្ងាយចម្ងាយនោះទេ ព្រោះខ្លួនមាននាវាមុជទឹកនុយក្លេអ៊ែរ នៅម្ដុំសមុទ្ររុស្ស៊ី។

បើយោងតាមឯកសារសំឡេងដែលត្រូវបានបង្ហោះដោយសេតវិមាន បានឲ្យដឹងថា លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «ពួកគេដឹងថា យើងមាននាវាមុជទឹកនុយក្លេអ៊ែរ ដែលជានាវាមុជទឹកដ៏មានឥទ្ធិពលខ្លាំងក្លាបំផុត ក្នុងពិភពលោក ក្បែរៗម្ដុំសមុទ្ររបស់ពួកគេ ដូច្នេះខ្ញុំមានន័យថា វាមិនចាំបាច់មានអាវុធបាញ់ចម្ងាយ ៨.០០០ម៉ាយល៍ (១៤.០០០គីឡូម៉ែត្រ) នោះទេ»។

លោក Trump បានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនគិតថា វាជារឿងដែលសមរម្យ ដែលលោក Putin ត្រូវនិយាយបែបនោះទេ។ អ្នកគួរតែបញ្ចប់សង្រ្គាម ពោលគឺជាសង្រ្គាមដែលគួរតែកើតមានត្រឹម ១សប្តាហ៍ ឥឡូវនេះ ចូលឆ្នាំទី៤ ហើយ។ នេះគឺជាអ្វីដែលអ្នកគួរធ្វើ ជំនួសឲ្យការសាកល្បងមីស៊ីល»។

លោក Trump បាននិយាយម្តងហើយម្តងទៀតថា លោកចង់បញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ជាប្រទេសដែលមានមនុស្សស្លាប់ច្រើនបំផុត នៅអឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ ទោះបីជាលោកបានប្រាប់ថា ដំណើរការស្វែងរកសន្តិភាព គឺពិបាកជាងការឈានដល់បទឈប់បាញ់ នៅតំបន់ហ្កាហ្សា ឬបញ្ចប់ជម្លោះ រវាងឥណ្ឌា និងប៉ាគីស្ថាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        102
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        140
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm