ទីស្តីការគណៈរដ្ឋមន្តី ចេញញត្តិគាំទ្រ «សេចក្ដីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួ»

2025/10/28 12:34:18 am        122

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងអំណរសាទរប្រកបដោយមោទនភាពបំផុត ចំពោះមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មាន សារៈសំខាន់ជាសារវន្ត នៃពិធីចុះហត្ថលេខារួមគ្នាលើ «សេចក្ដីថ្លែងការណ៍រួម ស្ដីពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំព» របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អានុទីន ចាន់ វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃសហព័ន្ធម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងជាពិសេស ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរ័ដ្ឋអាម៉េរិក នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ នៃសហព័ន្ធម៉ាឡេស៊ី។

សេចក្ដីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ គឺពិតជាបានសបញ្ជាក់យ៉ាងបុត្យក្សបំផុតអំពី ឆន្ទៈដ៏មោះមុត ប្រកបដោយទស្សនវិស័យដ៏វែងឆ្ងាយ និងបញ្ញាញាណដ៏ឈ្លាសវៃ ក្រោមយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំដំណើរការចរចាសន្តិភាពរវាងព្រះរាំជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនដែល មានជម្លោះឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។ ទន្ទឹមនេះ សមិទ្ធផលផ្លែផ្កាដ៏គួរឱ្យ ស្ញប់ស្ញែងនេះ បានបង្ហាញដល់សាធារណជន និងមជ្ឈដ្ឋានជាតិនិងអន្តរជាតិ នូវភាពថ្លៃថ្នូរ និងចាស់ទុំក្នុងនយោបាយ និងឆន្ទៈរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ចៀសសង្គ្រាម និងការបង្ហូរឈាម ដើម្បីបុព្វហេតុសន្តិភាពទាំងក្នុងតំបន់ និងពិភពលោក តាមរយៈការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ ប្រកបដោយស្មារតីសហប្រតិបត្តិការខ្ពស់ និងការគោរព អធិបតេយ្យគ្នាទៅវិញទៅមក។

សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មហាសាល ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជាបំណងប្រាថ្ន តែមួយគត់របស់ប្រជាជនកម្ពុជាគ្រប់ៗរូប ក៏ដូចជាប្រជាជនក្នុងតំបន់និងជុំវិញពិភពលោក ពោលគឺ "មានសន្តិភាព គឺ មានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់”។ ក្នុងន័យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រី សូមគោរពថ្លែងអំណរគុណ ដឹងគុណ និងកោតសរសើរ យ៉ាងស្មោះអស់ពីចិត្ត នូវគំរូវីរភាពរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងវីរកងទ័ពនិងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន និងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីប្ដូរផ្តាច់ការពារដាច់ខាតនូវអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសូមអំពាវនាវដល់ សាធារណជនបន្តស្មារតីរួបរួមជាធ្លុងមហាសាមគ្គីជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តការពារជាតិ និងសន្តិភាព សំដៅនាំនាវា កម្ពុជាឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        101
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        206
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm