អគ្គលេខាធិការ UN អំពាវនាវឲ្យបញ្ចប់អំពើហិង្សា «ដ៏គួរឲ្យតក់ស្លុត» នៅសហភាពមីយ៉ាន់ម៉ា

2025/10/28 01:16:53 am        71

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នៅថ្ងៃចន្ទ (ទី២៧ ខែតុលា) បានលើកឡើងថា មេដឹកនាំយោធារបស់សហភាពមីយ៉ាន់ម៉ា ត្រូវតែបញ្ចប់នូវអំពើហិង្សា «ដ៏គួរឲ្យតក់ស្លុត» ដែលបានកើតមានលើប្រជាជន ចាប់តាំងពីឆ្នាំ២០២១ ហើយស្វែងរក «ផ្លូវដែលអាចទុកចិត្តបាន» ត្រឡប់ទៅរកការមានរដ្ឋាភិបាលស៊ីវិលវិញ។

អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មានខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោក Guterres បានលើកឡើងថា ការកាន់អំណាចរបស់យោធា មិនត្រឹមតែ «បានធ្វើឲ្យមានគ្រោះមហន្តរាយកាន់តែច្រើនឡើងៗ នៅសហភាពមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ទៀតផង។

លោកបានបន្ថែមថា៖ «ខ្ញុំសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្ញុំឲ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សានេះ មានការប្តេជ្ញាចិត្តពិតប្រាកដ ចំពោះកិច្ចសន្ទនាពីគ្រប់ភាគី និងបង្កើតនូវផ្លូវដែលអាចទុកចិត្តបាន ដើម្បីវិលត្រឡប់ទៅកាន់ការគ្រប់គ្រងស៊ីវិលវិញ»។

គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដឹកនាំដោយអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែលកំពុងជាប់ឃុំ សហភាពមីយ៉ាន់ម៉ាបានជាប់នៅក្នុងភាពចលាចល ដោយក្រុមបះបោរប្រដាប់អាវុធបានដណ្តើមកាន់កាប់តំបន់ដែនដីដ៏ធំរបស់ប្រទេស។

រដ្ឋាភិបាលយោធាបញ្ជាក់ថា ខ្លួនមានបំណងធ្វើឲ្យមីយ៉ាន់ម៉ាវិលទៅកាន់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យវិញ តាមរយៈការរៀបចំការបោះឆ្នោតសកល នៅចុងឆ្នាំ២០២៥ នេះ ទោះបីជាសង្រ្គាមស៊ីវិល នៅបន្តមានក៏ដោយ ប៉ុន្តែមានមន្ទិលសង្ស័យលើភាពគួរឲ្យជឿជាក់បាននៃការបោះឆ្នោតនេះ ហើយអ្នករិះគន់របបយោធា រំពឹងថា របបនេះនឹងបន្តកាន់អំណាចតាមរយៈក្រុមតំណាង៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        12
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        13
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm