មនុស្ស ៥០.០០០នាក់យ៉ាងតិច ត្រូវបានជម្លៀស ខណៈព្យុះដ៏ធំឆ្ពោះទៅឆ្នេរឥណ្ឌា

2025/10/28 01:23:21 am        83

នៅថ្ងៃចន្ទ (ទី២៧ ខែតុលា) នេះ មន្ត្រីបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥០.០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជំរុំសង្គ្រោះ នៅតំបន់ភាគខាងកើតនៃប្រទេសឥណ្ឌា ជាទីដែលត្រូវបានរំពឹងថា នឹងរងការវាយប្រហារដោយព្យុះស៊ីក្លូនដែលកំពុងវិវត្តខ្លាំងទៅៗ នៅឈូងសមុទ្រ Bengal ។

នាយកដ្ឋានឧតុនិយមឥណ្ឌា បានព្រមានថា ព្យុះស៊ីក្លូនឈ្មោះ Montha នឹងបោកបក់ទៅលើបណ្ដារដ្ឋឆ្នេរភាគខាងកើតនៃប្រទេសឥណ្ឌា ជាមួយនឹងខ្យល់ខ្លាំង និងភ្លៀងធ្លាក់ច្រើន មុនពេលវាប្រែក្លាយទៅជាព្យុះដ៏ធំ នៅថ្ងៃអង្គារ (ទី២៨ ខែតុលា)។

ឆ្នេរភាគខាងកើតឥណ្ឌា ងាយនឹងរងគ្រោះដោយសារព្យុះស៊ីក្លូន ក្នុងអំឡុងខែមេសា និងធ្នូ ដោយមានព្យុះតូចៗ និងធំៗជាច្រើនបោកបក់លើតំបន់នេះ។ ឥណ្ឌាធ្លាប់បានជួបប្រទះនឹងគ្រោះធម្មជាតិដ៏អាក្រក់បំផុត នៅក្នុងខែតុលា ឆ្នាំ១៩៩៩ នៅពេលដែលព្យុះស៊ីក្លូនដ៏ធំបំផុត បានផ្ដាច់ជីវិតមនុស្សប្រហែល ១០,០០០នាក់ នៅរដ្ឋ Odisha។

ហើយលើកនេះ រដ្ឋ Odisha និង Andhra Pradesh ត្រូវបានគេរំពឹងថា នឹងស្ថិតនៅដោយផ្ទាល់លើផ្លូវរបស់ព្យុះស៊ីក្លូននេះ។ ព្យុះស៊ីក្លូនចុងក្រោយគេបង្អស់នេះ ត្រូវបានគេរំពឹងថា នឹងបក់បោកឆ្លងកាត់ឆ្នេររបស់រដ្ឋ Andhra Pradesh នៅយប់ថ្ងៃនេះ។

ក្រុមមន្ត្រីបានលុបចោលថ្ងៃឈប់សម្រាក សម្រាប់បុគ្គលិកសង្គ្រោះបន្ទាន់ ហើយថែមទាំង បានបញ្ជាឲ្យបិទសាលារៀន និងមហាវិទ្យាល័យ នៅក្នុងតំបន់ឆ្នេរនៃរដ្ឋ Andhra Pradesh។ រដ្ឋាភិបាលរបស់រដ្ឋនេះ បានដាក់ពង្រាយក្រុមជួយសង្គ្រោះគ្រោះមហន្តរាយ ដើម្បីនាំក្រុមគ្រួសារ និងសមាជិកគ្រួសារចេញពីតំបន់ទំនាបៗ ក្នុងរដ្ឋ Andhra Pradesh នេះ។ ហើយគេរំពឹងថា យ៉ាងហោចណាស់មនុស្ស ៣,៩លាននាក់ នឹងរងផលប៉ះពាល់ដោយព្យុះស៊ីក្លូន នៅក្នុងរដ្ឋនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm