នាយករដ្ឋមន្ត្រីកាណាដា ត្រៀមជាស្រេច ដើម្បីចាប់ផ្ដើមកិច្ចចរចាជាមួយអាមេរិកឡើងវិញ ហើយនឹងជួបលោក Xi

2025/10/28 02:14:24 am        109

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយនៅថ្ងៃចន្ទ (ទី២៧ ខែតុលា) នេះថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដំឡើងបន្ថែមពន្ធលើទំនិញកាណាដា ១០ភាគរយទៀត។

បន្ទាប់ពីលោក Trump បានបញ្ជាក់ថា លោកបានបញ្ចប់កិច្ចពិភាក្សាពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសកាណាដា ដោយសារអ្វីដែលលោកហៅថា យុទ្ធនាការផ្សព្វផ្សាយក្លែងក្លាយ លោក Carney បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីអង្គុយចុះពិភាក្សាជាមួយសហរដ្ឋអាមេរិក ខ្លួនខ្ញុំផ្ទាល់ជាមួយលោកប្រធានាធិបតី សហសេវិករបស់ខ្ញុំជាមួយសហសេវិករបស់ពួកគេ នៅពេលដែលសហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីអង្គុយចុះជជែកគ្នា»។

គួរបញ្ជាក់ថា លោក Carney បាននិយាយបែបនេះនៅក្រៅកិច្ចប្រជុំកំពូលក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី ដែលលោក Trump បានចូលរួមដែរ មុនពេលចាកចេញ នៅព្រឹកថ្ងៃទី៧ ខែតុលា ទៅកាន់ប្រទេសជប៉ុន។ លោក Carney បាននិយាយថា លោកមិនមានទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក នៅទីក្រុងគូឡាឡាំពួរទេ។

តែជាមួយគ្នានេះ លោកបានបន្ថែមថា លោកបានយល់ព្រមជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ដោយមេដឹកនាំទាំង ២នាក់ គ្រោងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី២៩ ខែតុលា។

លោក Carney បាននិយាយថា ការពិភាក្សាជាមួយលោក Xi នឹងរួមបញ្ចូល «ទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសទាំង២ ក៏ដូចជាការវិវត្តប្រែប្រួលនៃប្រព័ន្ធសកលផងដែរ»។ លោក Trump ក៏ត្រូវបានគេរំពឹងថានឹងចូលរួមពិធីអាហារពេលល្ងាច APEC ដូចគ្នាដែរ បើទោះបីជាប្រធានាធិបតីអាមេរិ កបាននិយាយថា លោកមិនមានគម្រោងជួបលោក Carney ក៏ដោយ៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        16
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm