សហរដ្ឋអាមេរិកផ្តល់អត្រាពន្ធសូន្យភាគរយដល់ម៉ាឡេស៊ី រួមជាមួយកម្ពុជា និងថៃ លើមុខទំនិញមួយចំនួន

2025/10/28 03:30:29 am        350

របាយការណ៍របស់សារព័ត៌មាន DetikFinance បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអនុម័តគម្រោងអត្រាពន្ធសូន្យភាគរយ (0%) សម្រាប់ទំនិញជាក់លាក់មួយចំនួនពីប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ ជាចំណាត់ការដែលត្រូវបានធ្វើឲ្យផ្លូវការ ក្នុងអំឡុងពេលមានកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅទីក្រុងគូឡាឡាំពួរ។ នៅមុននេះ ប្រទេសអាស៊ីអាគ្នេយ៍ទាំង ៣នេះ ត្រូវប្រឈមនឹងពន្ធបដិការចំនួន ១៩ភាគរយ តែនៅក្រោមការរៀបចំថ្មីនេះ ផលិតផលជាច្រើន នឹងទទួលបានការអនុញ្ញាតឲ្យចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដោយមិនជាប់កាតព្វកិច្ចពន្ធ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មម៉ាឡេស៊ី លោក Tengku Zafrul Aziz បាននិយាយថា ការលើកលែងពន្ធ នឹងគ្របដណ្តប់លើឧបករណ៍អវកាស ឱសថ និងផលិតផលសំខាន់ៗ ដូចជាប្រេងដូង កាកាវ និងកៅស៊ូជាដើម។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងជំរុញយ៉ាងខ្លាំងនូវការប្រកួតប្រជែងការនាំចេញរបស់ម៉ាឡេស៊ី និងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនកាន់តែស៊ីជម្រៅជាមួយទីក្រុងវ៉ាស៊ីនតោន។

សម្បទានពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក គឺជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានគេរំពឹងថា នឹងជំរុញឲ្យមានពិពិធកម្មពាណិជ្ជកម្មកាន់តែច្រើនឡើង នៅទូទាំងតំបន់នេះ៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        34
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm