ការនាំចេញកសិផលខេត្តបន្ទាយមានជ័យ ទៅប្រទេសថៃ មានទឹកប្រាក់ជាង ១០០លានដុល្លារ

2022/02/09 01:40:31 pm        633

បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍ការងារមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ គិតចាប់ពីឆមាសទី២ ឆ្នាំ២០១៩ រហូតត្រឹមឆ្នាំ២០២១ ការនាំចេញកសិផល តាមរយៈការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ពីមន្ទីរពាណិជ្ជកម្មខេត្ត ទៅកាន់ប្រទេសថៃ សម្រេចបានចំនួនជាង ៥ពាន់ច្បាប់ ស្មើនឹងទំហំទឹកប្រាក់សរុបជាង ១០៨លានដុល្លារអាម៉េរិក។

លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៨ កុម្ភៈ​ឆ្នាំ២០២២នេះ មានប្រសាសន៍ប្រាប់ទូរទស្សនព័ត៌មាន ប៊ីធីវីថា គិតត្រឹមពាក់កណ្តាល​អាណត្តិ​ការងារ​របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​ ពោលរយៈពេល ២ឆ្នាំកន្លះកន្លងមកនេះ ការនាំចេញ​អង្ករជិត ១ម៉ឺនតោន គិតជាទឹកប្រាក់សរុបចំនួនប្រមាណជាង ៥លានដុល្លារ។

ក្រៅពីអង្ករ​ខេត្តបាននាំចេញកសិផលផ្សេងៗ តាមរយៈការផ្តល់វិញ្ញាបនបត្រ​បញ្ជាក់ប្រភព​ដើម​ទំនិញ​សម្រាប់នាំចេញមានចំនួនជាង​ ៥ពាន់ច្បាប់ ​ស្មើនឹងជាង​ ១លាន ២១ម៉ឺនតោន គិតជា​ទឹក​ប្រាក់ជាង ​១០២លានដុល្លារ។

ក្នុងនោះ រួមមានផលិតផលដំឡូងមី, ពោតក្រហម, ម្រេច, ស្វាយកែវល្មៀត, ស្វាយចន្ទី, ម្ទេស, ទុរេន និងផលិតផលកសិកម្មមួយចំនួនទៀតដែលកសិករផលិតបាន ។

ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈកន្លងទៅ នៅក្នុង​សន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ ​សង្កាត់ និងទិសដៅការងារ​បន្ត​របស់​រដ្ឋបាលខេត្ត ​បានបញ្ជាក់ថា​ ខេត្តបន្ទាយមានជ័យ ​មានចំនួនគ្រួសារជិត ​២០ម៉ឺនគ្រួសារ មុខរបរ​សំខា​ន់​របស់ប្រជាពលរដ្ឋ​ ៨៥%ជាកសិករ ​១០%ជាអាជីវករ ​ពាណិជ្ជករ និង៥% ប្រកបរ​មុខ​របរផ្សេងៗ។

យោងតាមប្រភពទិន្នន័យឆ្នាំ២០១៧-២០២១ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបនៃសេដ្ឋកិច្ច​ខេត្ត​ទាំងមូល ​មានតម្លៃប្រមាណជាង ​៩៦០លានដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        523
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        490
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        429

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm