បញ្ចប់កិច្ចព្រមព្រៀងបំផ្លាញចោលសារធាតុភ្លុយតូនីញ៉ូមជាមួយអាមេរិក

2025/10/28 04:05:24 am        179


នៅថ្ងៃចន្ទ (ទី២៧ ខែតុលា) នេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើច្បាប់ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងបំផ្លាញចោលសារធាតុភ្លុយតូនីញ៉ូមដែលលែងដំណើរការរួចហើយ ជាមួយសហរដ្ឋអាមេរិក ជាកតិកាសញ្ញាដែលបង្កើតឡើង ក្នុងគោលបំណងរារាំងភាគីទាំង២ កុំឲ្យផលិតអាវុធនុយក្លេអ៊ែរបន្ថែមទៀត។

ចំណាត់ការនេះកើតឡើងនៅពេលដែលទំនាក់ទំនងកាន់តែអាប់អួ រវាងលោក Putin និងប្រធានាធិបតីអាមេរិក Donald Trump ដែលបានបង្ហាញការខកចិត្តកាន់តែខ្លាំងឡើងៗ ចំពោះសមភាគីរុស្ស៊ី ដែលបដិសេធមិនទទួលយកកិច្ចព្រមព្រៀងសន្តិភាព នៅអ៊ុយក្រែន។

លោក Trump បានលុបចោលផែនការមានកិច្ចប្រជុំកំពូលសន្តិភាពជាមួយលោក Putin កាលពីសប្តាហ៍មុន ដោយនិយាយថា វានឹងជា «ការខ្ជះខ្ជាយពេលវេលា» ហើយបានច្រានចោលការកំណត់កាលបរិច្ឆេទឡើងវិញ ប្រសិនបើមេដឹកនាំរុស្ស៊ីមិនបានបញ្ជូនសញ្ញាថា លោកនឹងយល់ព្រមលើកិច្ចព្រមព្រៀងមួយនោះទេ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងគ្រប់គ្រង និងបំផ្លាញចោលសារធាតុភ្លុយតូនីញ៉ូម ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០០០ និងបានធ្វើវិសោធនកម្ម ក្នុងឆ្នាំ២០១០ បានធ្វើឲ្យទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនប្តេជ្ញាចិត្តកាត់បន្ថយការស្តុកសារធាតុភ្លុយតួនីញ៉ូមដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងសម័យសង្គ្រាមត្រជាក់របស់ពួកគេចំនួន ៣៤តោន ហើយប្រើប្រាស់វាសម្រាប់ថាមពលនុយក្លេអ៊ែរជំនួសវិញ។

មន្ត្រីអាមេរិកបានប៉ាន់ប្រមាណថា កិច្ចព្រមព្រៀងនេះ នឹងលុបបំបាត់សារធាតុដែលត្រូវការ ដើម្បីផលិតអាវុធនុយក្លេអ៊ែរប្រហែល ១៧.០០០គ្រាប់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm