អភិបាលក្រុងលោក Yahya al-Sarraj និយាយថា ការរឹតត្បិតរបស់អ៊ីស្រាអែលលើការនាំចូលគ្រឿងចក្រធន់ធ្ងន់ កំពុងបង្កការលំបាកដល់ទីក្រុងហ្កាហ្សា ក្នុងការបោសសម្អាតកម្ទេចកម្ទី ស្វែងរកសាកសពមនុស្ស និងកសាងឡើងវិញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ស្របពេលដែលគ្រាប់បែកអ៊ីស្រាអែលពុំទាន់ផ្ទុះរាប់ម៉ឺនតោន គំរាមកំហែងដល់អាយុជីវិតជនប៉ាឡេស្ទីននៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យលោក al-Sarraj និយាយថា ទីក្រុងហ្កាហ្សា ត្រូវការគ្រឿងចក្រយ៉ាងហោច ២៥០គ្រឿង និងស៊ីម៉ង់ត៍ ១ពាន់តោន ដើម្បីជួសជុលបណ្តាញទឹក និងសាងសង់អណ្តូងទឹក ។
លោក Hind Khoudary គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera រាយការណ៍ពីទីក្រុងហ្កាហ្សាថា មានតែគ្រឿងចក្រ ៦គ្រឿងប៉ុណ្ណោះ បានចូលដែនដីមួយនេះ ។
ជនប៉ាឡេស្ទីនយ៉ាងហោច ៩ពាន់នាក បានកប់នៅក្រោមគំនរបាក់បែក ប៉ុន្តែគ្រឿងចក្រថ្មីត្រូវបានផ្តល់អាទិភាពដល់ការស្វែងរកសាកសពចំណាប់ថ្នូរអ៊ីស្រាអែល ជាជាងជួយជនប៉ាឡេស្ទីនស្វែងរកសាកសពមនុស្សជាទីស្រលាញ់របស់ពួកគេដែលជាប់ក្រោមគំនរបាក់បែក ។
លោក Khoudary និយាយថា ជនប៉ាឡេស្ទីននិយាយថា ពួកគេដឹងថា នឹងគ្មានដំណើរវិវត្តណាមួយនៅក្នុងបទឈប់បាញ់នោះទេ រហូតដល់សាកសពចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ ត្រូវបានប្រគល់ឲ្យវិញ ។
រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គមឃើញរថយន្តកាកបាទក្រហមមកដល់ ក្រោយជួបក្រុមប្រដាប់អាវុធហាម៉ាសដែលកងពលតូច Qassam ដើម្បីនាំពួកគេទៅកាន់ទីតាំង ចំណាប់ថ្នូរអ៊ីស្រាអែលម្នាក់ ស្ថិតនៅទីក្រុងភាគខាងត្បូង Rafah ៕