លោកTrump ពុំច្រានចោលការស្វែងរកអាណត្តិទីបីនៅឆ្នាំ២០២៨ទេ ប៉ុន្តែប្រកែកមិនប្រជែងតំណែងអនុប្រធានាធិបតី

2025/10/28 04:37:07 pm        167

ប្រធានាធិបតីអាមេរិកលោក Donald Trump ពុំបានច្រានចោលលទ្ធភាពនៃការស្វែងរកអាណត្តិទី៣ សម្រាប់សេតវិមាននោះទេ ដោយនិយាយថារូបលោកនឹងចង់ធ្វើ។ ប៉ុន្តែលោក Trump បានច្រានចោលលទ្ធភាពនៃការឈរឈ្មោះជាអនុប្រធានាធិបតីនៅឆ្នាំ ២០២៨ ជាគំនិតមួយបង្ហើបឡើងដោយក្រុមអ្នកគាំទ្រមួយចំនួនដែលជាមធ្យោបាយសម្រាប់លោកក្នុងការគេចចេញពីរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដែលរារាំងប្រធានាធិបតី មិនឱ្យឈរឈ្មោះសម្រាប់អាណត្តិទីបី។ 

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងពេលដំណើរទៅអាស៊ី លោក Trump បានហៅគំនិតនេះថា "គួរឱ្យស្រលាញ់ខ្លាំងណាស់" ហើយបាននិយាយថា "វាមិនត្រឹមត្រូវទេ" ។

គេមិនច្បាស់ទេថា តើរូបលោកនឹងប្រើវិធីណា ដើម្បីឈរឈ្មោះម្តងទៀត។ កាលពីសប្តាហ៍មុន អតីតអ្នកយុទ្ធសាស្ត្ររបស់លោក Trump គឺលោក Steve Bannon បាននិយាយថា ផែនការមួយបានកើតឡើងដើម្បីធានាបានថា ប្រធានាធិបតីវ័យ ៧៩ ឆ្នាំរូបនេះ អាចទទួលបានអាណត្តិមួយទៀត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ធ្វើដំណើរទៅកាន់ប្រទេសជប៉ុនពីប្រទេសម៉ាឡេស៊ី លោក Trump បាននិយាយថា ខណៈរូបលោកនឹង "ត្រូវបានអនុញ្ញាត" ឱ្យឈរឈ្មោះជាអនុប្រធានម្តងទៀត លោកថា លោកគ្មានគម្រោងធ្វើដូច្នេះទេ។

លោក Trump បាននិយាយថា បើនិយាយអំពីលទ្ធភាពនៃអាណត្តិទី ៣ រូបលោកពិតជាមិនបានគិតទេ។ ប៉ុន្តែលោកមានចំនួនភាគរយនៃម្ចាស់សន្លឹកឆ្នោតច្រើនបំផុតដែលលោកមិនធ្លាប់មាន។

លើសពីនេះទៀត លោកTrump ក៏បានស្នើឱ្យអនុប្រធានាធិបតីបច្ចុប្បន្នរបស់លោកគឺលោក JD Vance និងប្រមុខការទូតលោក Marco Rubio ជាអ្នកស្នងតំណែងដ៏មានសក្តានុពល ផងដែរ ដោយហៅពួកគេថា គ្មានអ្នកណាអាចបញ្ឈប់បាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        155
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        194
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm