ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ កោះរ៉ុងកំពុងក្លាយជាកន្លែងទាក់ទាញការវិនិយោគ និងទេសចរណ៍

2025/10/28 04:58:44 pm        329

ព្រះសីហនុ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគ​រូបនី​យ​ក​ម្ម និងសំណង់ អះអាងថា កោះរ៉ុង ខេត្តព្រះសីហនុ នៅតែជាកន្លែងដ៏ទាក់ទាញ សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពីបរទេស ពិសេសលើវិស័យទេសចរណ៍ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនឯកជន កំពុង​បោះទុ​នបន្ថែម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើដល់វិស័យទេសចរណ៍ ។

ក្នុង​ពិធីបញ្ចុះបឋមសិលាសាងសង់អគារពហុមុខងារ និងសណ្ឋាគារប្រណិតនៃគម្រោងផត អ៊ីវស៍ ផាលេស (Port Yves Palace) របស់ក្រុមហ៊ុន MBIS Development Co.,Ltd. កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្នុងឆ្នេរកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ឯក​ឧត្តម​ឧប​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការសាងសង់នូវអគារពហុមុខងារ និងសណ្ឋាគារប្រណិត ជាការ​វិនិយោគដ៏ត្រឹមត្រូវបំផុត ដើម្បីស្វាគមន៍ និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន ដែល​មក​សម្រាក​លំហែកំសាន្តនៅកោះរ៉ុង ក៏ដូចជាបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ។ គម្រោងនេះមិនត្រឹមតែជាអគារពហុមុខងារ និងសណ្ឋាគារប្រណិតប៉ុណ្ណោះទេ ប៉ុន្តែនេះ​ជា​និមិត្ត​រូប​មួយ នៃការកកើតជីវិតថ្មីមួយទៀត សម្រាប់អ្នកកោះរ៉ុង ជាសសរទ្រូង និងឆ្អឹងខ្នងសេដ្ឋកិច្ច សម្រាប់​អ្នក​កោះរ៉ុងផងដែរ ។

ឯកឧត្តម ក៏បានបណ្ដុះគំនិតដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវយល់ឱ្យបានច្បាស់អំពីប្រភេទទេសចរណ៍ ត្រូវយល់ឱ្យបានច្បាស់ពីគោលបំណង របស់អ្នកទេសចរណ៍ ដែលមកទីនេះ ត្រូវការការលំហែបែបស្ងប់ស្ងាត់ ជាមួយធម្មជាតិស្រស់ត្រកាល ស្រូបយកខ្យល់អាកាសបរិសុទ្ធពីសមុទ្រ ហើយទាំងនេះ គឺជាអ្វីដែលទាំងអស់គ្នា ជាអ្នកកោះរ៉ុងត្រូវយល់ដឹង និងគិតគូរធ្វើយ៉ាងណា ដើម្បីទាក់ទាញទេសចរណ៍ឱ្យមកកាន់ទីនេះ បានកាន់តែច្រើនថែមទៀត តាមរយៈសក្តានុពលទេសចរណ៍ដ៏សំបូរបែប ដែលមានស្រាប់ ។ 

ឆ្លើយតបនឹងសម្ទុះនៃការវិនិយោគ និងទេសចរណ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា នឹងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ នៅលើកោះរ៉ុងបន្ថែមទៀត ដូចជាការធ្វើផ្លូវ ដាក់អំពូលភ្លើង បំពាក់កាមេរ៉ាសុវត្ថិភាព រៀបចំប្រព័ន្ធចម្រោះទឹកស្អាត កសាងទីតាំងស្តុកទឹកស្អាត ការគ្រប់គ្រងសំរាម រៀបចំសហគមន៍ មានការដាំបន្លែ និងចិញ្ចឹមសត្វ និងជំរុញទៅអាជ្ញាធរត្រូវពង្រឹងនូវសន្តិសុខ ដើម្បីធ្វើឲ្យអ្នកវិនិយោគ និងភ្ញៀវបរទេសមានភាពកក់ក្ដៅ និងស្នាក់នៅប្រកបដោយសុវត្ថិភាព ហើយសប្បាយរីករាយ ។

លោកស្រី IWONA MAGDA KMIECIK នាយិកាប្រតិបត្តិ M.B.I.S APSARA RESORT លើកឡើងថា គម្រោង ផត អ៊ីវស៍ ផាលេស នឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស រួមចំណែកចូលរួមជំរុញចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០២៥ជាប្រទេសមានចំណូលខ្ពស់ ជាងនេះទៅទៀតផ្តល់ឱកាសការងារអចិន្ត្រៃយ៍ដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១ ០០០កន្លែង ក្នុងអំឡុងពេលសាងសង់ និងដំណាក់កាលចាប់ផ្តើម ។

លោកស្រីបន្តថា គម្រោងនេះ ជាការកសាងនូវវប្បធម៌ ការយោគយល់ និងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយប្រតិបត្តិការនៃគម្រោងនឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ចំពោះបរិស្ថាន ដោយការការពារធម្មជាតិ និងរួមចំណែកដល់អាយុជីវិតយូរអង្វែង សម្រាប់ភពផែនដី និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព អាចកសាងនូវអ្វីដែលស្រស់ស្អាតសម្រាប់ប្រទេសជាតិកម្ពុជា និងសម្រាប់មនុស្សជំនាន់ក្រោយ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm