សមាគមខ្មែរចំនួន៦ នៅកូរ៉េខាងត្បូងចេញញត្តិគាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេច​បាន​ជោគជ័យ​ប្រវត្តិសាស្ត្រកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

2025/10/28 05:05:42 pm        253

សមាគមខ្មែរចំនួន៦ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥​នេះ បានចេញញត្តិគាំទ្រ និងសម្តែងក្តីសោមនស្សរីករាយចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះជោគជ័យជាប្រវត្តិសាស្ត្រ​ក្នុង​ការ​សម្រេច​បាននូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង​គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សមាគមទាំង ៦នោះ រួមមាន៖ សមាគមខ្មែររួមគ្នាដើម្បីខ្មែរ នៅសាធារណរដ្ឋកូរ៉េ, សមាគម​បញ្ញា​វន្ត​ខ្មែរ​នៅកូរ៉េ, សមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ, សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាងសុង សាធារណរដ្ឋកូរ៉េ, សមាគមកម្ពុជាសាមគ្គី, និងសមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា។

នៅក្នុងញត្តិគាំទ្រសមគមទាំង ៦បានលើកឡើងថា សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ គឺជា​សក្ខីភាព​បញ្ជាក់​យ៉ាងច្បាស់អំពីភាពប៉ិនប្រសប់ គតិបណ្ឌិត និង ការដឹកនាំយ៉ាងខ្ពង់ខ្ពស់របស់ សម្ដេច​ធិបតី ក្នុងការអនុវត្តនូវ “យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម” ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ កិច្ច​ព្រមព្រៀងនេះនឹងនាំមកនូវសន្តិភាព ស្ថិរភាព និងការស្តាឡើងវិញនូវ ទំនាក់ទំនង​ល្អរវាង​ប្រទេស​ទាំងពីរ ដែលនឹងបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និង សុខមាលភាព​របស់​ប្រជាពលរដ្ឋ​តាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងទូទាំងប្រទេស។

សហគមន៍ខ្មែរនៅកូរ៉េបន្ថែមថា ការខិតខំប្រឹងប្រែងរបស់ សម្ដេចធិបតី ក្នុងការសម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀងនេះ គឺពិតជាគំរូវីរភាពមួយសម្រាប់អ្នកដឹកនាំជំនាន់ក្រោយ ដែល​ជាយុវជន​ទាំងអស់​គ្នា​សូមប្តេជ្ញា បន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមគំនិតផ្តួចផ្តើម និង​ទស្សនៈ​ដឹកនាំ​ដ៏​ត្រឹមត្រូវរបស់ សម្ដេចធិបតី ដើម្បីរួមចំណែកដល់ការកសាង និងថែរក្សាសន្តិភាព ស្ថិរភាព និង​ការរីកចម្រើនរបស់ប្រទេសជាតិនៃយើង៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        132
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        114
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm