ប្រធានសមាគមក្នុងស្រុក៖ ការធ្វើពាណិជ្ជកម្មកម្ពុជា-អាមេរិក នឹង​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​ចុះ​កិច្ច​ព្រមព្រៀងថ្មីនេះ

2025/10/28 06:15:14 pm        315

ប្រធានសមាគមធំៗក្នុងស្រុក ថ្លែងនូវការអបអរសាទរ ចំពោះ​ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ស្តីពី​ពាណិជ្ជ​កម្ម​បដិការ ដើម្បីពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និង​សហរដ្ឋ​អាម៉េរិក ដែលនេះគឺជាការលើកកម្ពស់ដល់ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងការ​វិនិយោគ​បន្ថែម​នៃ​ប្រទេសទាំងពីរ។

ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគ នវានុវត្តន៍ និង​អភិវឌ្ឍន៍​ (IDI) លើកឡើងក្នុង កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការចុះ​ហត្ថ​លេខា​កិច្ច​ព្រម​ព្រៀង​ស្តីពី​ពាណិជ្ជកម្មបដិការរវាងកម្ពុជានិងអាម៉េរិក នេះថា ចំពោះ ការសម្រេចបានសមិទ្ធផលថ្មី តាម​រយៈនៃការចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះ គឺមិនមែន​កើត​ឡើង​ដោយ​ឯក​ឯង​នោះឡើយ ពោលគឺបានកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោ​ម​កា​រដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទើបធ្វើ ឱ្យ​កម្ពុជា​សម្រេច​បាន​ផ្លែផ្កាគួជាទីមោទនៈ។

ឧកញ៉ាបណ្ឌិត បន្តថា ជាក់ស្តែងការឈានដល់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ ដើម្បី​ពង្រឹង​ទំនាក់​ទំនងសេដ្ឋកិច្ចទ្វេ ភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកនេះ គឺ​បាន​បង្ហាញ​ឱ្យ​ឃើញនូវចំណុចច្បាស់លាស់ និងពិតប្រាកដ សម្រាប់ ជាមូលដ្ឋានគ្រឹះ ក្នុងការ​បង្កើន​ទំនាក់​ទំនង និងបង្កើតទំនុកចិត្តដល់ធុរកិច្ចដែលកំពុងធ្វើអាជីវកម្មក្នុងស្រុក និងជាការទាក់ទាញ វិនិ​យោគិនបរទេសមកបណ្តាក់បន្ថែមផងដែរ។

ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា មើលឃើញថា កម្ពុជា-អាម៉េរិក​បាន​ជំរុញ​បង្កើត​នូវ​ទំនាក់ ទំនងយ៉ាងកាន់តែជិតស្និទ្ធ និងពង្រីកនូវកិច្ចសហ​ប្រតិបត្តិការ​កាន់​តែ​ខ្លាំង​ក្លា ​ជាពិសេសជំរុញដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី ជាក់ស្តែង នៅទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ​ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​បដិការ​ ដើម្បីពង្រឹងនិងពង្រីកពាណិជ្ជកម្មទ្វេភាគីបន្ថែម។ តាមរយៈនេះយើងរំពឹងថា ការធ្វើ​ពាណិជ្ជ​កម្ម​នៃប្រទេសទាំងពីរកាន់តែមានភាព ខ្លាំងក្លាថែមទៀត ជាពិសេសជាជំរុញ​ដល់​កំណើន​នៃ​ការ​នាំចេញរបស់កម្ពុជាបន្ថែម។

សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្ដី​នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីសហរដ្ឋអាមេរិក, ឯកឧត្តម ដូណាល់ ត្រាំ អញ្ជើញ​ចុះ​ហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងព្រះរាជា ណាចក្រកម្ពុជា និង​សហ​រដ្ឋ​អាម៉េរិក ដើម្បីពង្រឹងនិងពង្រីក ពាណិជ្ជកម្មទ្វេភាគី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជុំវិញការ កិច្ចព្រមព្រៀងអាមេរិក-កម្ពុជានេះដែរ បើតាមផេកផ្លូវការរបស់ សេតវិមាន​សហ​រដ្ឋ​អាមេរិក​ តាមរយៈការចុះហត្ថលេខាកិច្ចព្រមព្រៀង អាមេរិក-កម្ពុជានេះដែរ ក៏ជាការលុប​បំបាត់​ពន្ធ​លើ ​១០០% នៃទំនិញឧស្សាហកម្ម និងកសិកម្មរបស់សហរដ្ឋអាមេរិកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        131
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm