ទួរគី និងអង់គ្លេស ចុះកិច្ចព្រមព្រៀងយន្តហោះចម្បាំងអឺរ៉ុប តម្លៃ១១ពាន់លានដុល្លារខណៈដំណើរទស្សនកិច្ចរបស់លោក Starmer

2025/10/28 06:49:04 pm        133

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា ទីក្រុងឡុងដ៍្រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងអឺរ៉ុប(Eurofighters) ទៅឱ្យប្រទេសទួរគីដែលជាសមាជិកណាតូ ក្នុងកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំមានតម្លៃជិត១១ពាន់លានដុល្លារអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃចន្ទ (២៧ តុលា) ជាមួយប្រធានាធិបតី លោក Recep Tayyip Erdogan ។

ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានពណ៌នាអំពីការបញ្ជាទិញនេះ ដែលនឹងពាក់ព័ន្ធយន្ត ចម្បាំងអឺរ៉ុប(Eurofighters) ចំនួន២០គ្រឿង ជា «កិច្ចព្រមព្រៀងយន្តហោះចម្បាំងធំបំផុតក្នុងជំនាន់នេះ» ដោយនិយាយថា វានឹងពង្រឹងសមត្ថភាពប្រយុទ្ធរបស់ប្រទេសទួរគី និងពង្រឹង «ភាពរឹងមាំរបស់ណាតូនៅក្នុងតំបន់ដ៏សំខាន់»។ លោក Starmer បាននិយាយបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថា «ចក្រភពអង់គ្លេសនឹងផ្តល់ឱ្យប្រទេសទួរគីនូវយន្តហោះចម្បាំងអឺរ៉ុប(Eurofighter Typhoon) ថ្មីចំនួន២០គ្រឿង ជាមួយនឹងជម្រើសក្នុងការផ្តល់បន្ថែមទៀតនាពេលអនាគត»។

លោកបាននិយាយថា កិច្ចព្រមព្រៀងនេះនឹង «ពង្រឹងសន្តិសុខនៅទូទាំងសម្ព័ន្ធយោធា NATO ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរបស់យើង និងជំរុញកំណើនសេដ្ឋកិច្ចនៅទួរគី និងក្នុងចក្រភពអង់គ្លេស ដោយធានាបាននូវការងារចំនួន២០.០០០កន្លែងនៅចក្រភពអង់គ្លេស និងផលិតយន្តហោះចម្បាំងទំនើប»។ លោក Erdogan បានសាទរចំពោះកិច្ចព្រមព្រៀងនេះថាជា «សញ្ញាថ្មីនៃទំនាក់ទំនងជាយុទ្ធសាស្ត្រ» ជាមួយចក្រភពអង់គ្លេស។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey ដែលបានធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ាជាមួយលោក Starmer បាននិយាយថា កិច្ចព្រមព្រៀងនេះមាន «ហួសពីកិច្ចព្រមព្រៀងយន្តហោះ»ទៅទៀត។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        53
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        52
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm