សភាអាមេរិក នៅតែជាប់គាំងក្នុងភាពតានតឹងមូលនិធិ ខណៈការបិទរដ្ឋាភិបាលបង្កផលប៉ះពាល់ទូលំទូលាយ

2025/10/28 07:04:01 pm        81

ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក បានឈានចូលដល់ថ្ងៃទី២៧ របស់ខ្លួនហើយ ចាប់តាំងពីថ្ងៃបិទដំបូងទី១ ខែតុលា មក (គិតតាមពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) ដែលធ្វើឱ្យភាពជាប់គាំងនេះក្លាយជារយៈពេលយូរបំផុតទីពីរក្នុងប្រវត្តិសាស្ត្រអាមេរិក ខណៈសញ្ញានៃកិច្ចព្រមព្រៀងផ្ដល់មូលនិធិថ្មីដើម្បីបើករដ្ឋាភិបាលឡើងវិញ នៅតែមើលមិនទាន់ឃើញឡើយ ដោយសារគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បន្តខ្វែងគំនិតគ្នាយ៉ាងជូរចត់ក្នុងសភា។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ផលប៉ះពាល់ដ៏ទូលំទូលាយនៃការបិទរដ្ឋាភិបាលនេះ បានរាលដាលពាសពេញសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក លោក Sean Duffy បានព្រមានរួចមកហើយថា នៅពេលរដ្ឋាភិបាលបន្តបិទ បុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសក៏បន្តមិនទទួលបានប្រាក់ឈ្នួលដែរ មានន័យថា អាចនាំឱ្យមានចលាចលជើងហោះហើរកាន់តែអាក្រក់។

សហព័ន្ធបុគ្គលិករដ្ឋាភិបាលអាមេរិក ដែលជាសហជីពតំណាងឱ្យតួលេខធំបំផុតនៃបុគ្គលិករដ្ឋាភិបាល បានអំពាវនាវឱ្យសភាអនុម័តច្បាប់ផ្តល់មូលនិធិរយៈពេលខ្លីដើម្បីបើករដ្ឋាភិបាលឡើងវិញជាបណ្ដោះអាសន្ន ខណៈបុគ្គលិកសហព័ន្ធរាប់រយពាន់នាក់កំពុងជួបបញ្ហាហិរញ្ញវត្ថុដោយសាររឿងនេះ។

ភាពជាប់គាំងនេះកើតចេញពីការខ្វែងគំនិតយ៉ាងស៊ីជម្រៅរវាងអ្នកសាធារណរដ្ឋ និងអ្នកប្រជាធិបតេយ្យ លើបញ្ហាសំខាន់ៗ ដូចជាការចំណាយលើសុខុមាលភាពទាក់ទងនឹងការថែទាំសុខភាពជាដើម។ ព្រឹទ្ធសភាបរាជ័យជាច្រើនលើកមកហើយក្នុងការអនុម័តសំណើផ្តល់មូលនិធិថ្មី មុនឆ្នាំសារពើពន្ធបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ដែលបណ្តាលឱ្យរដ្ឋាភិបាលអស់ថវិកាប្រតិបត្តិការ ហើយក៏បានបិទចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះមក៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm