ក្រសួងឧស្សាហកម្មកំពុងរៀបចំយន្តការសម្រួលនីតិវិធី ដើម្បីលើកទឹកចិត្តដល់អ្នកផលិតនិងអ្នកនាំចូល

2025/10/28 12:47:22 pm        92

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងរៀបចំយន្តការបន្ថែមតាមរយៈការសម្រួលនីតិវិធី និងកាត់បន្ថយ ចំណាយ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនពីអ្នកផលិត និងអ្នកនាំចូលទំនិញ ខណៈការចុះបញ្ជីផលិតផលមានចំនួន តិចតួចនៅឡើយ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងយុទ្ធនាការផ្សព្វ ផ្សាយអំពីការចុះបញ្ជីផលិតផល (ច.ប.ផ) នៅថ្ងៃទី២៧ តុលា ឆ្នាំ២០២៥ នេះថា ការចុះបញ្ជីផលិតផលមិនមែនជាការងារថ្មី ឬបន្ទុក បន្ថែមសម្រាប់អាជីវកម្មទេ ប៉ុន្តែយុទ្ធនាការនេះកើតចេញពីឆន្ទៈក្នុងការកែលម្អសេវា និងការគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដ របស់ក្រសួង ហើយយុទ្ធនាការពេលនេះផងដែរ គឺស្របនិងកាលៈទេសៈ និងការឆ្លើយតបផ្ទាល់ទៅនឹងកង្វល់ និងសំណូមពររបស់ទីផ្សារ ទាំងអ្នកផលិត និងអ្នកប្រើប្រាស់ ក៏ដូចជាការវិវត្តនៃសភាពការណ៍ពាណិជ្ជកម្ម។ ការចុះបញ្ជីផលិតផល គឺជានីតិវិធីដែលផ្តល់អត្តសញ្ញា- ណដល់ផលិតផលគ្រប់ប្រភេទ និងគ្រប់ទម្រង់ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព និងលទ្ធភាពស្វែងរកប្រភពទំនិញ និងម្ចាស់ស្របច្បាប់របស់ផលិតផល។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញការចុះបញ្ជីឃើញថា នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វិទ្យាស្ថានស្តង់ដារកម្ពុជា ចុះបញ្ជី ផលិតផលបានចំនួន ៩.៥៣៥ ដែលជាចំនួនមួយតិចតួចនៅឡើយ បើធៀបនឹងចំនួនផលិតផលកំពុងចរាចរនៅលើទីផ្សារ បញ្ហានេះ ក្រសួងបានសម្រួលនីតិវិធី ដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំ និងកាត់បន្ថយរយៈពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. មកនៅត្រឹម៥ថ្ងៃ នៃថ្ងៃធ្វើការ ក្នុងករណីដែលមានសំណុំឯកសារត្រឹមត្រូវគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ ពាក្យស្នើសុំតែមួយអាចប្រើប្រាស់ សម្រាប់ការចុះបញ្ជីផលិតផលច្រើនមុខ ក្នុងពេលតែមួយ ដោយការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. នេះ មានសុពលភាពរយៈពេល៣ឆ្នាំ។

សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយអំពីការចុះបញ្ជីផលិតផល (ច.ប.ផ) នឹងមានរយៈពេល ១៤ ខែ ចាប់ថ្ងៃបើកយុទ្ធនាការដំបូងនេះ រហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ និងការគាំទ្រពិសេសសម្រាប់ទាំងអ្នកផលិតក្នុងស្រុក និងក្រុមហ៊ុននាំចូល ផលិតផលនានា ក្នុងនោះសម្រាប់សហគ្រាសផលិត និងក្រុមហ៊ុននាំចូល ដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ នឹងទទួល បានការលើកទឹកចិត្តពិសេស គឺការបញ្ចុះតម្លៃ ១០% សម្រាប់ការចុះបញ្ជីផលិតផលពី ៥-១៩ មុខ, ១៥% សម្រាប់ការចុះបញ្ជី ផលិតផលពី ២០-៤៩, និង ២០% សម្រាប់ការចុះបញ្ជីផលិតផលលើសពី៥០មុខ ក្នុងពេលតែមួយ៕


អត្ថបទដែលទាក់ទង

អនុប្រធានទី២ព្រឹទ្ធសភា៖ កម្ពុជាចង់បានភ្ញៀវទេសចរ អាហារូបករណ៍ ពាណិជ្ជកម្ម និងការវិនិយោគពីចិន
2025/10/31 01:01:14 pm        1
ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញ​ជួបសំណេះសំណាលជាមួយសិស្សជ័យលាភីនិទេ្ទស A ខេត្តបន្ទាយមានជ័យ
2025/10/31 12:57:27 pm        1
ក្រុមនិស្សិតអាហារូបករណ៍កម្ពុជា ធ្វើទស្សនកិច្ច ឈ្វេងយល់ ទីតាំងប្រវត្តិសាស្ត្រចិន នៅខេត្តគួយយ៉ាង
2025/10/31 12:28:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​និស្សិតស៊ែរប៊ី ចេញធ្វើបាតុកម្មដើម្បីរំលឹកខួបនៃការបាក់រលំដំបូលស្ថានីយរថភ្លើងបណ្តាលឲ្យមានមនុស្សស្លាប់

2025/10/31 01:11:40 pm
​មនុស្ស២នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់ នៅទីក្រុង New York សហរដ្ឋអាមេរិក
2025/10/31 01:06:59 pm
​មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅមន្ទីរពេទ្យស៊ូដង់ ជាភស្តុតាងនៃអំពើឃោរឃៅរបស់កងកម្លាំង RSF
2025/10/31 01:02:26 pm
​អនុប្រធានទី២ព្រឹទ្ធសភា៖ កម្ពុជាចង់បានភ្ញៀវទេសចរ អាហារូបករណ៍ ពាណិជ្ជកម្ម និងការវិនិយោគពីចិន
2025/10/31 01:01:14 pm
​ទីក្រុងBelem ប្រទេសប្រេស៊ីល ត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាកាសធាតុCOP30 ដោយមានសមយុទ្ធសន្តិសុខ
2025/10/31 12:57:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/30 07:17:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/29 03:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/29 04:12:18 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/29 04:43:16 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am