រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន បានព្រមាននៅថ្ងៃនេះថា ពិភពលោកពហុប៉ូលនឹងមកដល់ ដែល ទំនងជាការនិយាយឌឺដង ឲ្យវ៉ាស៊ីនតោនមុនពេលកិច្ចចរចាសំខាន់ៗរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping ។

ទីផ្សារពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដើម្បីមើលថាតើកិច្ចប្រជុំដែលបានគ្រោងទុកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រវាងមេដឹកនាំទាំងពីរ អាចបញ្ឈប់សង្គ្រាមពាណិជ្ជកម្ម បង្កឡើងដោយការដំឡើងពន្ធដ៏ខ្ពស់ ដែលលោក Trump បានប្រកាស បន្ទាប់ពីបានចូលកាន់តំណែងនៅឆ្នាំនេះដែរឬទេ។
ថ្លែងនៅឯវេទិកាមួយក្នុងទីក្រុងប៉េកាំងថ្ងៃនេះ លោកWang Yi បានជំរុញឱ្យបញ្ចប់ការយកបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មធ្វើជានយោបាយ ការបំបែកទីផ្សារពិភពលោកដោយប្រយោល និងការងាកទៅរកសង្គ្រាមពាណិជ្ជកម្ម និងការជម្លោះពន្ធ។
លោក Wang បាននិយាយដោយមិនបញ្ចេញឈ្មោះប្រទេសជាក់លាក់ថា ជារឿយៗការដកខ្លួនចេញពីកិច្ចព្រមព្រៀង និងការបដិសេធលើការប្តេជ្ញាចិត្ត ខណៈការបង្កើតប្លុក និងសម្ព័ន្ធភាពយ៉ាងខ្លាំងក្លា បានទទួលរងនូវពហុភាគីនិយមចំពោះបញ្ហាប្រឈមដែលមិនធ្លាប់មាន ។
លោកបានបន្ថែមថា ជំនោរនៃប្រវត្តិសាស្ត្រមិនអាចត្រឡប់វិញបានទេ ហើយពិភពលោកពហុប៉ូលនឹងមកដល់៕

