ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាល ថ្លែងអំណរគុណ សមាជិកសមាជិកាខេត្តបាត់ដំបង ក្នុងកិច្ចសហការជួយសម្របសម្រួលការវិលត្រឡប់របស់ពលករ

2025/10/28 09:43:00 pm        242

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានអញ្ជើញជួប​សំណេះ​សំណាល ថ្លែងអំណរគុណ និងពិសាអាហារ​សាមគ្គី​ជាមួយ​សមាជិក​ សមាជិកាខេត្តបាត់ដំបង ក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្ត ជួយ​សម្រប​សម្រួល​ការ​វិល​ត្រឡប់​របស់ប្រជាពលករមកប្រទេសកម្ពុជាវិញ។ ពិធីនេះ​បាន​ប្រព្រឹ​ត្ត​ទៅ​នៅ​មជ្ឈ​មណ្ឌល​សុភ​មង្គ​លនៅ​ខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអនុប្រធាន ស.ស.យ.ក. ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមប្រធាន អនុប្រធាន ស.ស.យ.ក. ខេត្តបាត់ដំបង ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តសរុបប្រមាណ ៥៨៣​រូ​ប។

ជាកិច្ចចាប់ផ្ដើម លោក យី សុងគី អនុប្រធានប្រចាំការ ស.ស.យ.ក. ខេត្តបាត់ដំបង បាន​ធ្វើ​របាយ​ការណ៍​ស្ដីកា​រ​ចូល​រួម​របស់ ស.ស.យ.ក. ខេត្ត ក្នុងការសហការជាមួយក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ រដ្ឋបាលខេត្ត និងកងកម្លាំងទាំង៣ ដើម្បីសម្របសម្រួល និង​ផ្ដល់​ភាព​ងាយ​ស្រួល​ ក៏ដូចជាផ្ដល់ក្ដីសង្ឃឹមដល់បងប្អូនប្រជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ មកកម្ពុជាវិញ។

បន្ទា​ប់ពីបានស្តាប់នូវរបាយការណ៍ដោយ លោក យី សុងគី រួចមក ឯកឧត្តម ហ៊ុន ម៉ានី បាន​កោត​សរសើរ និងថ្លែងអំណរគុណចំពោះការលះបង់របស់ ស.ស.យ.ក. ខេត្តបាត់ដំបង ដែល​បាន​ចូល​រួម​យ៉ាង​សកម្មមិនខ្លាចនឿយហត់ដើម្បីបំពេញការងារដ៏សំខាន់នេះ ដែលជាការឆ្លុះ​បញ្ចាំ​ង​ពី​ស្មារតី​មនុស្ស​ធម៌ និងការទទួលខុសត្រូវចំពោះជាតិមាតុភូមិ។ ទន្ទឹមនឹងនេះ តាមរយៈអ្វីដែល​ជា​សកម្ម​ភាព​របស់ ស.ស.យ.ក. រយៈពេល ១៣ ឆ្នាំកន្លងមកនេះ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា មិន​ថា​ស្ថិត​នៅ​កាលៈទេសៈណា និម្មិតសញ្ញា (ឡូហ្គូ) ស.ស.យ.ក. គឺតែង​តែ​នៅ​ជាមួយ​ប្រជាជ​ន​ជានិច្ច​។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានបង្ហាញពីមោទនភាព ដែលថ្មីៗនេះ ស.ស.យ.ក. ទទួល​បាន​ពាន​រង្វាន់​អាស៊ានឆ្នាំ២០២៥ ដោយឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលមួយនេះ មិនមែ​ន​សម្រាប់​តែ​អង្គ​ភាពនោះទេ ប៉ុន្តែជាពានរង្វាន់របស់សមាជិក សមាជិកាគ្រប់រូប ដែលតំណាង​ឱ្យ​យុវជន​វ័យ​ក្មេង​កម្ពុជា​ដ៏មានសក្ដានុពល និងបានរួមចំណែកយ៉ាងសំខាន់ក្នុងក្របខណ្ឌជាតិ និង​ក្រប​ខណ្ឌ​អាស៊ាន។

សូមជម្រាបថា ពិធីសំណេះសំណាល និងថ្លែងអំណរគុណជូនដល់សមាជិក សមាជិកា ស.ស.យ.ក.ខេត្តបាត់ដំបង ក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្ត ជួយស​ម្រប​សម្រួល​ការ​វិល​ត្រឡប់​របស់​ប្រជាពលករ មកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង បា​ន​ប្រព្រឹត្ត​ទៅ​ដោយ​ភាតរភាព ស្នាមញញឹមដ៏កក់ក្ដៅ និងភាពស្និទ្ធស្នាលបំផុត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        2
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm