‎សម្តេច ម៉ែន សំអន៖ តួនាទីរបស់ព្រះពុទ្ធសាសនា បានផ្តល់នូវមេរៀន​ដ៏មាន​តម្លៃ​ក្នុង​ការ​ចូល​រួម​កសាង​នូវ​សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

2025/10/28 09:55:50 pm        1.0 K

‎សម្តេចសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន​អញ្ជើញជា​អធិបតី​ក្នុង​ពិធីបើកកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោម​ប្រធាន​បទ “សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដែល​បានរៀបចំឡើងនៅ សណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃអង្គារ ៧កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

‎ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បាន​លើក​ឡើង​ថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី ៣ ត្រូវបានរៀបចំ​ឡើង​ដោយ​មាន​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេសក​ម្ពុជា ឡាវ វៀតណាម ដោយបានធ្វើការវាយតម្លៃខ្ពស់ និងសម្តែងការ​អបអរ​សាទរ​ចំពោះ​ការ​រីក​ចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់ទំនង​ជា​ប្រវត្តិ​សាស្ត្រ និងកិច្ចសហប្រតិបត្តិការជិតស្និតលើគ្រប់វិស័យ រួមមាន នយោបាយ សន្តិសុខ ការពារ​ជាតិ​ការ​ទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សាសនា វប្បធម៌ អប់រំ និងទេសចរណ៍។

‎មានប្រសាសន៍បើកអង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងកោតសសើរដល់ ឯកឧត្តម​បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ថ្លែងអំណរព្រះគុណ សម្តេច​ព្រះមហា​សង្ឃ​រាជ​ទាំង​ពីគណៈ សម្តេចព្រះសង្ឃនាយក និងសូមកោតសរសើរវាយតម្លៃខ្ពស់ ចំពោះ​ក្រសួង​ធម្មការ​ និងសាសនា ដែលបានសហការចាត់ចែងរៀបចំកិច្ចប្រជុំកំពូលនេះឡើង ក្នុង​គោល​បំណង​ចែក​រំលែកអំពីតួនាទីព្រះពុទ្ធសាសនានៃប្រទេសទាំង៣ កម្ពុជា ឡាវ និង វៀតណាម ដើម្បី​ចូល​រួម​ចំណែកកសាង អភិវឌ្ឍប្រទេសទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមវប្បធម៌ និង​សាសនា ​ជាពិសេស គឺការចូលរួមកសាងមូលធនមនុស្ស។ ជាងនេះទៅទៀត កិច្ចប្រជុំ​កំពូល​ព្រះពុទ្ធ​សាសនា គឺជាកាលានុវត្តភាពមួយ បង្កើនការយល់ដឹងពីគុណតម្លៃស្នូល និង​គោល​ការណ៍​របស់​ព្រះ​ពុទ្ធសាសនា ក្នុងការចូលរួមថែរក្សាសុខុមាលភាពសង្គម មិត្តភាព សាមគ្គីភាព និង​កិច្ច​សហ​ប្រតិបត្តិ្កការល្អ តាមរយៈការបង្ហាញ និងលើកកម្ពស់គោលការណ៍អហិង្សា។

‎‎សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា សាសនា ជាប្រភពផ្ដល់គុណតម្លៃដឹកនាំខាងស្មារតី ឱវាទ​ជួយ​ដល់អ្នកប្រតិបត្តិ។ មិនត្រឹមតែប៉ុណ្ណោះ តួនាទីរបស់ព្រះពុទ្ធសាសនា បានផ្តល់​នូវ​មេរៀ​ន​ដ៏​មាន​តម្លៃជាច្រើនចូលរួមកសាង នូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រះពុទ្ធសាសនា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ព្យាបាល​របួស​ផ្លូវ​ចិត្ត​រាំរ៉ៃ​ពី​អតីត​កាល​។ ចំណែកឯព្រះសង្ឃបានចូលរួមចំណែកស្តារឡើងវិញនូវអត្តសញ្ញាណជាតិ និង​បាន​ដើរ​តួនាទីយ៉ាងសំខាន់ក្នុងការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ តាមរយៈ ទ្រឹស្តីព្រះពុទ្ធសាសនា មាន​ធម៌​អហិង្សា សាមគ្គីធម៌ និងព្រហ្មវិហារធម៌ជាដើម៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        39
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm