សម្ដេចធិបតី អំពាវនាវឱ្យលើកកម្ពស់តួនាទីស្នូលអង្គការសហប្រជាជាតិ កសាងពិភព​លោក​សន្តិភាព

2025/10/28 10:39:18 pm        950

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ឱ្យ​ប្រកាន់​យក​នូវស្មារតីទំនួលខុសត្រូវរួម ក្នុងការលើកក​ម្ពស់នូ​វ​តួនាទី​ស្នូល​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ​ក្នុងការកសាងពិភពលោកឱ្យមានសន្តិភាព។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស សម្ដេច​ធិតបី​ អញ្ជើញចូលរួមក្នុង នៅកិច្ចប្រជុំកំពូលអាស៊ាន- អង្គការសហប្រជាជាតិលើកទី១៥ នៅ​ទី​ក្រុង​គូឡា​ឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះ​ថ្ងៃ​ទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសន្តិភាពពហុភាគីនិយម និងគោលការណ៍នានា នៃ​ធម្មនុញ្ញ​អង្គ​ការសហប្រជាជាតិ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ពុំមានប្រទេសណាមួយមានលទ្ធភាព​ប្រឈម​មុខ​នឹង​បញ្ហា​ដ៏​ស្មុគ​ស្មាញ​នា​ពេល​បច្ចុប្បន្ន តែម្នាក់ឯងនោះទ និងបានអំពាវនាវ​ឱ្យ​ប្រកាន់​យក​នូវ​ស្មារតី​ទំនួល​ខុស​ត្រូវ​រួម​ ក្នុងការលើកកម្ពស់នូវតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងការកសាង​ពិភព​លោក​ឱ្យ​មាន​សន្តិភាព ស្ថិរភាព និងយុត្តិធម៌ កាន់តែប្រសើរ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាស៊ាន​ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​មាន​កំណើត​យ៉ាង​ឆាប់​រហ័សរបស់សកលលោក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាស៊ានបានខិតខំ​កាន់​តែ​ខ្លាំង​មិន​ត្រឹម​តែ​ដើម្បីសម្រេចបាននូវកំណើនដ៏ឆាប់រហ័ស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបានថា កំណើន​នេះ​គឺ​ប្រកបដោយចីរភាព បរិយាបន្ន និងរឹងមាំ។ អាទិភាព ទាំងអស់នេះបា​ន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​នៅ​ក្នុង​ឯកសារចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នា ដែល បានដាក់ចេញនូ​វ​ទិស​ដៅ​សម្រាប់​កិច្ចខិតខំរួមគ្នារបស់អាស៊ាន ឆ្ពោះទៅសម្រេចបានជាតំបន់មួយដែលប្រកប ដោយ​ពណ៌​បៃតង ចីរភាព និងសមភាព កាន់តែល្អប្រសើរជាងមុន។

គួរបញ្ជាក់ថា នៅក្នុង កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៥ នេះ ថ្នាក់​ដឹក​នាំ​អាស៊ាន និង​អង្គការសហប្រជាជាតិ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្រោមផែន​ការ​សកម្មភាព​សម្រាប់ការអនុវត្តសេចក្តីប្រកាសរួមស្តីពីភាពជាដៃគូគ្រប់ ជ្រុងជ្រោយអាស៊ាន-អង្គការស​ហប្រជាជាតិ (ឆ្នាំ២០២៦-២០៣០) ដែលទើបបានអនុម័តនាពេលថ្មីនេះ។ កិច្ចប្រជុំ​កំពូ​ល​បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបន្សំ​គ្នា​រវាង​ផែន​ការ​សកម្ម​ភាព​នេះ​ទៅ​នឹង​ទស្សនវិស័យអាស៊ានឆ្នាំ២០៤៥ និងរបៀបវារៈ​ស្តីពី​ការ​​អភិវ​ឌ្ឍប្រ​កប​ដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់អង្គការសហប្រជាជាតិ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        40
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm