Phoenix Suns យកឈ្នះ Chicago Bulls បន្ត​ទំរង់​លេង​ល្អ​នៅ NBA

2022/02/09 10:18:44 pm        30

​បាល់បោះ៖ ​កីឡាករ Devin Booker បាន​បោះ​បញ្ចូល​កន្ត្រក ៣៨​ពិន្ទុ​ម្នាក់ឯង​ជួយ​ឱ្យ Phoenix Suns យកឈ្នះ​ក្រុម​ខ្លាំង Chicago Bulls ១២៧-១២៤ បន្ត​ទំរង់​លេង​ល្អ​របស់ខ្លួន​នៅ​ក្របខណ្ឌ​បាល់បោះ​អាមេរិក NBA​។ ​​កីឡាករ Chris Paul ក៏​រួមចំណែក​ដែរ​ក្នុង​ជ័យជំនះ​នេះ​ដោយ​បោះ​បាន ១៩ពិន្ទុ ១១បាល់​បញ្ជូន ខណៈដែល Jae Crowder បោះ​បាន ១០ពិន្ទុ ១០បាល់​រី​បោ​ន និង ៦បាល់​បញ្ជូន​។

នេះ​ជា​ជ័យជំនះ ៤ប្រកួត​ផ្ទួនៗ​សំរាប់ Phoenix Suns ទៅលើ Chicago Bulls ដែល​បូក​បញ្ចូល​ទាំង​ជ័យជំនះ ២ប្រកួត​រដូវ​កាល​មុន​។ ​នេះ​ក៏​ជា​ជ័យជំនះ​លើក​ទី ១៣ ក្នុង ១៤ប្រកួត​ចុងក្រោយ​ផងដែរ​សំរាប់ Phoenix Suns ដែល​ធ្វើឱ្យ​ពួកគេ​ពន្លាត​ការ​នាំមុខ​ក្នុង​តារាង​ភាគ​ខាង​លិច​ប្រកួត​ឈ្នះ ៤៣ ចាញ់ ១០ ស្រប​ពេល​ដែល Chicago Bulls ធ្លាក់​មក​លេខ ៣ នៅ​តារាង​ភាគ​ខាងកើតប្រកួត​ឈ្នះ ៣៣ ចាញ់ ២១​។

​​ដោយ​ឡែក​ងាក​មក Golden State Warriors បាន​បន្ត​ជ័យជំនះ ៩ប្រកួត​ជាប់​គ្នា​របស់ខ្លួន​ក្រោយ​យកឈ្នះ Oklahoma City Thunders ១១០-៩៨​។ កីឡាករ Klay Thompson បោះ​បាន ២១ពិន្ទុ​ម្នាក់ឯង ខណៈដែល​កីឡាករ​សំខាន់ Stephen Curry បោះ​បាន ១៨ពិន្ទុ ១០បាល់​បញ្ជូន និង ៩បាល់​រី​បោ​ន​។

​​នេះ​ជា​ជ័យជំនះ​ជាប់​គ្នាច្រើន​ប្រកួត​បំផុតរាប់​ពី​ឆ្នាំ២០១៩ ដែល​ពួកគេ​ឈ្នះ ១១ប្រកួត​ជាប់​គ្នា​។ ​​Golden State នៅពេលនេះ​ឈរ​លេខ ២ នៅ​តារាង​ភាគ​ខាងលិច​ប្រកួត​ឈ្នះ ៤១ ចាញ់ ១៣ ខណៈដែល Oklahoma ឈរ​លេខ ១៤ ប្រកួត​ឈ្នះ ១៧ ចាញ់ ៣៦​។ ​ចំណែកឯ​លទ្ធផល​ផ្សេងទៀត​រួមមាន Utah Jazz យកឈ្នះ New York Knicks ១១៣-១០៤, Miami Heat យកឈ្នះ Washington Wizards ១២១-១០០ និង Toronto Raptors យកឈ្នះ Charlotte Hornets ១១៦-១០១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm