ការពន្យារជើងហោះហើររបស់អាមេរិក មានជិត ៧.០០០វ៉ុល ខណៈការបិទរដ្ឋាភិបាលចូលដល់ថ្ងៃទី២៧

2025/10/28 11:56:19 pm        79

ភាពចលាចលនៃការធ្វើដំណើរតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក មានសភាពកាន់តែធ្ងន់ទៅៗ នៅពេលដែលជើងហោះហើរជិត ៧.០០០វ៉ុល ត្រូវបានពន្យារពេលទូទាំងប្រទេស កាលពីថ្ងៃចន្ទ (ទី២៧ ខែតុលា) ដោយការគ្មានបុគ្គលិកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសកើនឡើងខ្លាំង ខណៈដែលការបិទរដ្ឋាភិបាលសហព័ន្ធ ឈានចូលដល់ថ្ងៃទី២៧ ហើយ ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានលើកឡើងពីការខ្វះខាតបុគ្គលិក និងបានដាក់ចេញកម្មវិធីពន្យារពេលហោះហើរ ដែលប៉ះពាល់ដល់អាកាសយានដ្ឋាន Newark ក្នុងរដ្ឋ New Jersey ក៏ដូចជាអាកាសយានដ្ឋាន Austin និងអាកាសយានដ្ឋានអន្តរជាតិ Dallas Fort Worth នៅក្នុងរដ្ឋ Texas កាលពីថ្ងៃចន្ទ។ នៅមុននេះ ជើងហោះហើរនៅភាគអាគ្នេយ៍ ត្រូវបានពន្យារពេល ដោយសារតែកង្វះបុគ្គលិកសំខាន់ នៅកន្លែងគ្រប់គ្រងពេលយន្តហោះទៅកៀកអាកាសយានដ្ឋាន (Terminal Radar Approach Control) នៅទីក្រុង Atlanta។

បុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសប្រហែល ១៣.០០០នាក់ និងមន្ត្រីរដ្ឋបាលសន្តិសុខដឹកជញ្ជូន ៥០.០០០នាក់ ត្រូវតែធ្វើការដោយគ្មានប្រាក់ឈ្នួល បន្ទាប់ពីការជាប់គាំងផ្នែកថវិកា រវាងប្រធានាធិបតីពីបក្សសាធារណរដ្ឋ លោក Donald Trump និងសមាជិកសភាគណបក្សប្រជាធិបតេយ្យ បាននាំឲ្យមានដំណើរការបិទនេះ។

រដ្ឋបាលរបស់លោក Trump បានព្រមានថា ការរំខានដល់ជើងហោះហើរ នឹងកើនឡើងទៀត ខណៈដែលអ្នកត្រួតពិនិត្យចរាចរណ៍មិនអាចទទួលប្រាក់ខែពេញជាលើកដំបូង នៅថ្ងៃអង្គារនេះ។ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ជើងហោះហើរជាង ៨.៨០០វ៉ុល ត្រូវបានពន្យារពេល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        155
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        194
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm