ភាគីចិនបានផ្ដល់សម្ភារៈទប់ស្កាត់កូវីដ និងសម្ភារៈសិក្សាជូនសភាសម័្ពន្ធសហជីពជាតិកម្ពុជា

2022/02/09 11:37:15 pm        455

ភ្នំពេញ៖ សហជីពទូទាំងប្រទេសចិន សហការជាមួយ CWCIE បានផ្ដល់អំណោយជា សម្ភារៈទប់ស្កាត់កូវីដ-១៩ និងសម្ភារៈសិក្សាជាច្រើន ជូនដល់សភាសម័្ពន្ធសហជីពជាតិកម្ពុជា។ ពិធីប្រគល់ ទទួលសម្ភារៈទាំងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ៩ខែកុម្ភៈ តាមប្រព័ន្ធអនឡាញ​ជា​មួយ​ភាគីចិន។

សភាសម័្ពន្ធសហជីពជាតិកម្ពុជា នៅថ្ងៃនេះបានរៀបចំពិធីប្រគល់-ទទួលអំណោយ​ជា​សម្ភារៈទប់ស្កាត់​កូវីដ-១៩ និងសម្ភារសិក្សាជាច្រើន​ ពីភាគីប្រទេសចិន។​ អំណោយទាំងនេះ ជាការ​ផ្ដល់​ជូនដោយ ​សហជីពទូទាំងប្រទេសចិន​ សហការជាមួយ CWCIE ដើម្បីប្រើប្រាស់ទៅ​តាម​គោលដៅ។

ក្នុងពិធីប្រគល់-ទទួលសម្ភារៈអំណោយទាំងនេះ ​លោក សួង ហួត ជាប្រធានសភាសម័្ពន្ធ​សហជីពជាតិកម្ពុជា ​បានថ្លែងអំណរគុណដល់ភាគីចិន​ ដែលបានបន្តផ្ដល់ជាសម្ភារៈចាំបាច់ទាំងនេះ ជូន​សភាសម័្ពន្ធសហជីពជាតិកម្ពុជា។

លោកថាសម្ភារទប់ស្កាត់កូវីដ-១៩ និងសម្ភារៈសិក្សាជាច្រើននេះ គឺមានសារៈសំខាន់ជាខ្លាំងក្នុង​ការ​រួមចំណែក​ទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ ​លោកបន្តសម្ភារៈទប់ស្កាត់កូវីដ-១៩ និង​សម្ភារៈសិក្សា ​នឹងប្រគល់ជូនបន្តទៅសហព័ន្ធ ​សហភាព​ និងឈានដល់កម្មករកម្មការិនី រីឯសម្ភារៈសិក្សា​គឺប្រគល់​ជូនសាលា​ដែលនៅតំបន់ដាច់ស្រយាល។

សម្ភារៈដែលសភាសម័្ពន្ធសហជីពជាតិកម្ពុជាទទួលបាននាថ្ងៃនេះ រួមមានម៉ាសការពារចំនួន ៣០ម៉ឺនម៉ាស ​ឧបករណ៍តេស្តរហ័សចំនួន ៨០០០តេស្ត និងសម្ភារៈសិក្សាចំនួន ​៥០០០កញ្ចប់ រួមមាន​ កាបូប កន្សែងអនាម័យ ​ប្រេងកូឡា ​និងប្រដាប់ផាត់ព័ណ។

សម្រាប់ភាគីចិន បានលើកឡើងក្នុងប្រព័ន្ធ ZOOM ពីភាពសប្បាយចិត្តរបស់ខ្លួនដែលបានរួម​ចំណែក​ជួយ​មក​ដល់កម្ពុជា​ ក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ-១៩​ ជាបន្តបន្ទាប់ និង​បង្ហាញ​ក្ដីសង្ឃឹមថា​កម្ពុជា​ នឹងអាចគ្រប់គ្រងស្ថានការណ៍​នៃការឆ្លងបាន។

ចំពោះសម្ភារៈទប់ស្កាត់កូវីដ-១៩ ​និងសម្ភារៈសិក្សានេះ គឺជាលើកទី ៤ហើយ ដែលខាងភាគីចិន បានប្រគល់ជូន សម្ភារៈចាំបាច់ទាំងនេះ​ ក្នុងការរួមចំណែកទប់ស្កាត់កូវីដ-១៩៕ អត្ថបទ៖ គឹមហុក



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm