ជនប៉ាឡេស្ទីនបានជួបជុំគ្នានៅកន្លែងកើតហេតុ ជាទីដែលកងកម្លាំងអ៊ីស្រាអែល បាមសម្លាប់ជីវពលប៉ាឡេស្ទីន ៣នាក់នៅតំបន់កាន់កាប់វ៉េសប៊ែងនាថ្ងៃអង្គារនេះ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ត្រូវបានគេមើលឃើញកំពុងព្យាយាមពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះរថយន្ត ខណៈផ្សែងហុយឡើងលើអាកាស ។
នគរបាល និងយោធាអ៊ីស្រាអែលនិយាយថា កងកម្លាំងសន្តិសុខអ៊ីស្រាអែល បានបាញ់ប្រហារក្រុមជីវពលដែលរៀបផែនការវាយប្រហារជំរំ Jenin ។ នៅពុំទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីក្រុមមន្រ្តីអាជ្ញាធរប៉ាឡេស្ទីន ។

គួរឲ្យដឹងថា ប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល បានចាប់ផ្តើមកាលពីខែមករា នៅជំរំ Jenin ស្ថិតនៅតាមតំបន់កាន់កាប់របស់ក្រុមជីវពល រួមទាំងក្រុមហាម៉ាស និងក្រុមអ៊ិស្លាមជីហាដ ធ្វើឲ្យតំបន់មួយនេះ ត្រូវបានគេបោះបង់ចោល និងក្លាយជាគំនរបាក់បែក ។
ឧបទ្ទេវហេតុនេះដែរ ឆ្លុះបញ្ចាំងពីអំពើហិង្សាកើនឡើងនៅតំបន់វ៉េសប៊ែង ជាទីដែលអ៊ីស្រាអែលបើកការវាយឆ្មក់ស្ទើរាល់ថ្ងៃ ចាប់តាំងពីដើមឆ្នាំ ២០២៤រហូតមក ស្របពេលសកម្មភាពរបស់ជីវពលកើនឡើង ៕
