លោក Zelenskyy៖ ទីក្រុងគីវត្រៀមជាស្រេច សម្រាប់ការចរចាសន្តិភាពនៅកន្លែងណាក៏បាន លើកលែងតែនៅរុស្ស៊ី ឬបេឡារុស

2025/10/29 01:56:35 am        92

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា របស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបើកកិច្ចចរចាសន្តិភាព ប៉ុន្តែនឹងមិនដកកងទ័ពរបស់ខ្លួនចេញពីដែនដីបន្ថែមជាមុន ដូចដែលទីក្រុងមូស្គូបានទាមទារនោះឡើយ។

ក្នុងអំឡុងពេលធ្វើការអត្ថាធិប្បាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ដែលត្រូវបានចេញផ្សាយ នៅថ្ងៃអង្គារ (ទី២៨ ខែតុលា) នេះ លោកបានបញ្ជាក់ថា លោកមានក្ដីរីករាយ ក្នុងការបើកកិច្ចពិភាក្សាដែលត្រូវបានរៀបចំឡើងនៅកន្លែងណាក៏បាន លើកលែងតែនៅប្រទេសរុស្ស៊ីផ្ទាល់ ឬនៅដែនដីនៃសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសនេះ គឺបេឡារុស។

ផែនការ សម្រាប់កិច្ចប្រជុំកំពូល នៅទីក្រុង Budapest ប្រទេសហុងគ្រី ក្នុងខែនេះ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងលោក Vladimir Putin របស់រុស្ស៊ី ត្រូវបានផ្អាក បន្ទាប់ពីទីក្រុងមូស្គូបានមិនផ្លាស់ប្ដូរការទាមទារ ដែលមានរួមទាំងការឲ្យអ៊ុយក្រែនប្រគល់ដែនដីបន្ថែមទៀត ជាលក្ខខណ្ឌ សម្រាប់បទឈប់បាញ់។ លោក Trump បានគាំទ្រការអំពាវនាវរបស់អ៊ុយក្រែន ដើម្បីឲ្យមានបទឈប់បាញ់ភ្លាមៗ ត្រឹមសមរភូមិជួរមុខបច្ចុប្បន្ន។

លោក Zelenskyy បាននិយាយថា៖ «វាគឺច្បាស់ណាស់ថា យើងកំពុងខិតទៅរកការទូត តែពីទីតាំងដែលយើងឈរជើងនាពេលបច្ចុប្បន្ន។ យើងនឹងមិនមានការដកថយណាមួយឡើយ ហើយនឹងមិនបោះបង់ផ្នែកណាមួយនៃរដ្ឋរបស់យើង ឬកន្លែងផ្សេងទៀត។ ហើយលទ្ធផលសំខាន់នោះ គឺថា នៅទីបំផុត ភាគីអាមេរិក បានផ្ដល់សញ្ញាជាសាធារណៈថា លោកប្រធានាធិបតី Trump បានចេញសារបែបនេះ»។

លោក Zelenskyy បានបន្តទៀតថា លោករីករាយក្នុងការចូលរួមកិច្ចពិភាក្សា ក្នុងនោះរួមទាំងនៅក្នុងប្រទេសហុងគ្រីផងដែរ បើទោះបីជាមានក្ដីបារម្ភ អំពីគោលជំហរមួយចំនួនរបស់នាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ គឺលោក Viktor Orban ដែលលោកបាននិយាយថា «រារាំងអ្វីៗគ្រប់យ៉ាង ដែលផ្ដល់ឲ្យអ៊ុយក្រែន»។

លោកបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើអាចបាន ពោលគឺព្រះអម្ចាស់ប្រទានពរ សូមឲ្យការចរចាប្រព្រឹត្តទៅនៅកន្លែងណាក៏បាន។ ពិតមែនហើយ វាសឹងតែមិនមានបញ្ហាអ្វីទាំងអស់ ដោយគ្រាន់តែមិនមែននៅក្នុងប្រទេសរុស្ស៊ី ហើយពិតណាស់មិនមែននៅប្រទេសបេឡារុស»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        8
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        77
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm