ក្រុមជួយសង្រ្គោះជម្លៀសអ្នកភូមិចេញពីតំបន់ឆ្នេរឥណ្ឌា ខណៈព្យុះស៊ីក្លូន Montha បង្កើនកម្លាំងរបស់វា

2025/10/29 02:28:25 am        73

ក្រុមអាជ្ញាធរនៅរដ្ឋតំបន់ឆ្នេរ Odisha និង Andhra Pradesh ប្រទេសឥណ្ឌា បានបង្កើនប្រតិបត្តិការជម្លៀសខ្លួនមនុស្ស ស្របពេលដែលព្យុះស៊ីក្លូន Montha បង្កើនកម្លាំងរបស់វានៅតាមតំបន់ឆ្នេរនាថ្ងៃអង្គារនេះ ។

ឥណ្ឌាបានជម្លៀសខ្លួនមនុស្ស ៥ម៉ឺននាក់ ទៅកាន់ជំរំជួយសង្រ្គោះបណ្តោះអាសន្នផងដែរ ពេលដែលពួកគេចាប់ផ្តើមជម្លៀសមនុស្សនៅថ្ងៃមុនពេលព្យុះ Montha បង្កើនកម្លាំងរបស់វានៅឆកសមុទ្របឹងហ្គាល់ ។

ក្រុមអាជ្ញាធរបានលុបចោលវិស្សមកាលសម្រាប់បុគ្គលិកសង្រ្គោះបន្ទាន់ ហើយនិងបញ្ជាឲ្យសាលារៀន និងមហាវិទ្យាល័យបិទទ្វារ នៅតាមតំបន់ឆ្នេរនៅរដ្ឋភាគខាងត្បូង Andhra Pradesh និងរដ្ឋភាគខាងកើត Odisha ដែលត្រូវបានគេព្យាករថា នឹងរងការវាយប្រហារដោយទឹកជំនន់ដ៏គំហុក ។

នាយកដ្ឋានឧតុនិយមឥណ្ឌា រាយការណ៍ថា ព្យុះស៊ីក្លូននេះ ទំនងជាក្លាយជាព្យុះដ៏ខ្លាំងក្លានៅថ្ងៃអង្គារនេះ មុនពេលបោកបក់ឆ្លងកាត់តំបន់ឆ្នេររដ្ឋ Andhra Pradesh ។

ក្រុមគ្រោះមហន្តរាយ បានបញ្ជូនក្រុមគ្រួសារចេញពីតំបន់វាលទំនាប នៅរដ្ឋ Andhra Pradesh ជាទីដែលរដ្ឋាភិបាលរំពឹងថា មនុស្ស ៣,៩លាននាក់ រងផលប៉ះពាល់ ។

ខណៈពេលនោះដែរ ក្រុមប្រជានេសាទនៅរដ្ឋជិតខាង Odisha ត្រូវបានព្រមានឲ្យចៀសវាងពីការធ្វើដំណើរចូលក្នុងសមុទ្រ ។

ព្យុះស៊ីក្លូនតែងតែវាយប្រហារតំបន់ឆ្នេរភាគខាងកើតប្រទេសឥណ្ឌាចន្លោះខែមេសា និងខែធ្នូ ។ ព្យុះស៊ីក្លូនដែលបានសម្លាប់មនុស្សជិត ១ម៉ឺននាក់ ពេលដែលវាវាយប្រហាររដ្ឋ Odishaកាលពីខែតុលា ឆ្នាំ ១៩៩៩ នៅតែស្ថិតក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសមួយនេះ ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        18
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm