រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់៖ សម្ពាធបន្ថែមទៀតត្រូវការចាំបាច់ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន

2025/10/29 02:39:08 am        72

ប្រទេសហ្វាំងឡង់បានស្វាគមន៍ ចំពោះទណ្ឌកម្មចុងក្រោយបង្អស់ដែលដាក់ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) លើវិស័យថាមពលរបស់រុស្ស៊ី ប៉ុន្តែបានបញ្ជាក់ថា វិធានការខ្លាំងជាងនេះ នៅតែត្រូវការជាចាំបាច់ ដើម្បីបង្ខំឲ្យទីក្រុងមូស្គូបញ្ចប់សង្រ្គាមរបស់ខ្លួន នៅអ៊ុយក្រែន។

ដោយនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ CNA នាថ្ងៃអង្គារ (ទី២៨ ខែតុលា) នេះ ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចរបស់លោកស្រី នៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen បាននិយាយថា សម្ពាធសេដ្ឋកិច្ចនៅតែជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីធ្វើឲ្យម៉ាស៊ីនសង្រ្គាមរបស់រុស្ស៊ីចុះខ្សោយ។

លោកស្រី បានលើកឡើងថា៖ «យើងត្រូវធ្វើឲ្យសេដ្ឋកិច្ច (រុស្ស៊ី) ចុះខ្សោយ ដើម្បីបង្ខំឲ្យរុស្ស៊ីចូលទៅកាន់តុចរចា ខណៈមិនត្រឹមតែរឿងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវយល់ព្រមយ៉ាងពិតប្រាកដលើកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ហើយនោះក៏ជាការផ្ដល់យុត្តិធម៌ និងគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ»។

លោកស្រី Valtonen បានបន្ថែមថា៖ «យើងឃើញថា (ទណ្ឌកម្ម) ដែលកំពុងដំណើរការរួចហើយ ចំណាត់ការទាំងនោះ កំពុងធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះ។ ដូច្នេះ ទណ្ឌកម្ម ត្រូវមានច្រើនឡើងៗបន្ថែមទៀត យើងត្រូវរង់ចាំលទ្ធផលប្រកបដោយភាពអត់ធ្មត់»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មី លើក្រុមហ៊ុនប្រេងធំបំផុតចំនួន ២ របស់រុស្ស៊ី គឺ Rosneft និង Lukoil ដែលជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយ។ ចំណែកបណ្ដារដ្ឋជាសមាជិក EU ក៏បានអនុម័តកញ្ចប់វិធានការទី១៩ របស់ខ្លួនផងដែរ ដែលរួមមានទាំងការហាមឃាត់លើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm