ពលករខ្មែរជាង១ពាន់នាក់បានវិលពីថៃ តាមច្រកខេត្តបាត់ដំបង ក្នុងសប្ដាហ៍ទី១ខែនេះ ព្រោះកង្វះការងារ

2022/02/10 12:00:09 am        512

បាត់ដំបង៖ ក្នុងរយៈពេល១សប្ដាហ៍ ដើមខែកុម្ភៈ ឆ្នាំ២០២២នេះ មានពលករខ្មែរប្រមាណ១៤០០នាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែននានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ខណៈពលករភាគច្រើនមាន កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ​ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ ត្រូវបានយកសំណាកធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ​នៅចំណុចច្រក ព្រំដែន ហើយចំពោះអ្នកវិជ្ជមាន​ ក្រុមគ្រូពេទ្យនឹងបញ្ជូនទៅព្យាបាល អ្នក​អវិជ្ជមាន​គ្មាន​កាត​ចាក់​វ៉ាក់សាំង ​ត្រូវ​បញ្ជូន​ទៅធ្វើចត្តាឡីស័ក ​ចំណែកអ្នកអវិជ្ជមានមានកាតចាក់វ៉ាក់សាំងគ្រប់២ដូស ត្រូវបាន​អនុញ្ញាត​ឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។

របាយការណ៍ដដែល​ បានបញ្ជាក់ថា ​ក្នុងចំណោមពលករខ្មែរជាង១ពាន់នាក់ ​ដែល​វិល​ត្រឡប់មក ពីប្រទេសថៃ ​មានពលករចំនួន២នាក់​ ត្រូវបានធ្វើធ្វើតេស្តរកឃើញជំងឺកូវីដ១៩ និងត្រូវបាន​បញ្ជូន​ទៅព្យាបាល នៅក្នុងមណ្ឌលព្យាបាលស្រុកសំពៅលូន។

បើតាមក្រុមពលករ បានឱ្យដឹងថា ពួកគេបានវិលត្រឡប់មកស្រុកកំណើតវិញ ដោយសារកង្វះ​ការងារ​ជាពិសេសក្នុងមួយរយៈពេលចុងក្រោយនេះ ភាគីថៃ​បានចុះរឹតបន្តឹងវិធានការសុខាភិបាល នៅតាមកន្លែងធ្វើការងារ ​និងតាមទីសាធារណៈ ​ក្រោមហេតុផលទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ហើយ​គ្រប់ការធ្វើ សំណាក ​និងព្យាបាលជំងឺកូវីដ១៩ ​សុទ្ធតែ​តម្រូវ​ឱ្យ​បង់ប្រាក់ ដែលជា​ហេតុអ្វី​ឱ្យពលករគ្មានលទ្ធភាពបង់​លុយ​តាម​ការ​ទាមទាររបស់អាជ្ញាធរថៃ។

វិធានការសុខាភិបាលនៅច្រកព្រំដែនខេត្តបាត់ដំបង ​ត្រូវបានបន្តរឹតបន្តឹង​ដើម្បីទប់ស្កាត់ការចម្លង ជំងឺកូវីដ-១៩ ​បំប្លែងថ្មីប្រភេទអូមីក្រុង​ ខណៈរំហូរពលករខ្មែរវិលត្រឡប់មក​ពីប្រទេសថៃ មាន​ការកើនឡើងជាបន្តបន្ទាប់។

ដើម្បីចូលរួម​ទប់ស្កាត់​ការរីករាលដាលឆ្លងជំងឺកូវីដ-១៩​ កង​កម្លាំងចម្រុះការពារព្រំដែន ក្នុង​ភូមិសាស្រ្ត​ខេត្តបាត់ដំបង​ បានធ្វើការទំនាក់ទំនង ​និង​សហការយ៉ាងជិតស្និទ​ជាមួយភាគីថៃ ដើម្បី ទប់ស្កាត់​មិនឲ្យប្រជាពលរដ្ឋខ្មែរ​លប​លួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ​ ដោយមិនស្របច្បាប់៕អត្ថបទ៖ នឿត សុភក្ត្រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm