ជនសង្ស័យជួញដូរគ្រឿងញៀន ១៤នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារថ្មីរបស់អាមេរិក នៅប៉ាស៊ីហ្វិក

2025/10/29 04:16:22 pm        94

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃអង្គារ (២៨ តុលា) ថា ការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងនាវាដែលសង្ស័យថាដឹកគ្រឿងញៀននៅតំបន់ប៉ាស៊ីហ្វិកភាគខាងកើត បានសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ១៤នាក់ និងបន្សល់ទុកអ្នករួចជីវិតម្នាក់ នៅក្នុងប្រតិបត្តិការចុងក្រោយបង្អស់នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោកប្រធានាធិបតី Donald Trump ។

ការវាយប្រហារនៅប៉ាស៊ីហ្វិកនេះកើតឡើងស្របពេលការបង្កើនយោធារបស់សហរដ្ឋអាមេរិក នៅតំបន់ការ៉ាអ៊ីប ដែលរួមមាននាវាពិឃាតផ្ទុកមីស៊ីលប្រើប្រព័ន្ធទូរបញ្ជា យន្តហោះចម្បាំង F-35 នាវាមុជទឹកនុយក្លេអ៊ែរ និងកងទ័ពរាប់ពាន់នាក់។ រដ្ឋបាលអាមេរិកក៏បានបញ្ជាឱ្យក្រុមវាយប្រហារទៅកាន់តំបន់នេះផងដែរ ហើយត្រូវរំពឹងថានឹងទៅដល់សមុទ្រការ៉ាអ៊ីប ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

ក្នុងសារបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Hegseth បាននិយាយថា អាជ្ញាធរម៉ិកស៊ិក បានគ្រប់គ្រងប្រតិបត្តិការស្វែងរក និងសង្គ្រោះអ្នករួចនជីវិតម្នាក់ ពីការវាយប្រហារទាំង ៣លើក ដែលធ្វើឡើងកាលពីថ្ងៃចន្ទកន្លងទៅ។ លោក Hegseth បន្តថា៖ «នាវាទាំង ៤គ្រឿងនោះ ត្រូវប្រព័ន្ធស៊ើបការណ៍សម្ងាត់របស់អាមេរិកតាមដានដឹងថា កំពុងនៅតាមផ្លូវជួញដូរគ្រឿងញៀន និងកំពុងដឹកគ្រឿងញៀន»៕

លោក Hegseth ក៏បានបង្ហោះវីដេអូប្រហែល ៣០វិនាទី ដែលហាក់ដូចជាបង្ហាញឱ្យឃើញនាវាពីរគ្រឿងនៅជិតគ្នាក្នុងដែនទឹក រួចក៏មានការផ្ទុះកើតឡើត ចំណែកផ្នែកមួយទៀតនៃវីដេអូ បានបង្ហាញឱ្យឃើញនាវាមួយគ្រឿងដែលធ្វើចលនាក្នុងដែនទឹក មុនពេលផ្ទុះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        21
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm